CamNews

កីឡាអន្តរជាតិ 

បើប៉ាក់គីអៅ ពិតជាអស្ចារ្យមែន ម៉េចបានជាមិនផ្ដួល ខ្ញុំតែម្ដងទៅ ?

ព័ត៌មានកីឡា៖ ការរំពឹងទុកដែលយល់ថា Floyd គឺពិតជាជួបការបរាជ័យ បានក្លាយជារឿងមួយចម្លែកពេកហើយ ដោយជោគជ័យគឺស្ថិតក្នុងកណ្ដាប់ដៃរបស់គាត់ ។ ឆ្លងកាត់ជាច្រើនដៃគូរ មកទល់នឹងពេល​នេះ ជាពិសេសដៃគូរប្រកួត​ចុងក្រោយ Floyd ត្រូវបានគេយល់ថា ជោគជ័យ ៤៩ ប្រកួតកាន់តែរំកិលខ្លួនជិតចូលមកដល់ហើយ ។ Andre Berto គឺជាដៃគូរទី ៤៩ ដែល Floyd នឹងប្រឈមមុខក្នុងថ្ងៃទី ១២ ខាងមុខនេះ ហើយ​ក៏ជាដៃគូរ ចុងក្រោយ ដែលត្រូវបាន​គេយល់ថា Floyd បង្គ្រប់កិច្ចទី ៤៩ ជោគជ័យមុនពេល ចូលនិវត្ដ​ផងដែរ។ 

ប៉ុន្ដែទន្ទឹមនឹងការយល់ឃើញនេះ Floyd នៅតែចចេសអះអាងថា Andre Berto គ្មានចំនុចណាដែលមើលឃើញថាចាញ់នោះទេ គាត់ជ្រើសរើសដៃគូរម្នាក់នេះគឺ ពិតជាយល់ថាគាត់ជាកីឡាករខ្លាំង ដែលអាចធ្វើឲ្យ​គាត់ខិតខំអស់ពីសមត្ថភាពបាន។ Andre Berto នឹងក្លាយជាកីឡាករល្បីមួយរូប បន្ទាប់ពី ចូលប្រកួត​ជាមួយ គាត់ ដែលនៅពេលនេាះគាត់នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយក៏សង្ឃឹមថា​​ Andre Berto ក៏ខិតខំប្រឹងប្រែងផងដែរ។ Floyd បានបន្ដទៀតថា គាត់មិនដែលមើលស្រាល Andre Berto ទេកន្លងមក ព្រោះគាត់យល់​ថា Andre Berto ក៏ជាកីឡាករម្នាក់ដែលខ្លាំង ហើយការត្រៀមខ្លួនប្រកួតនេះ គាត់ក៏បាន ហ្វឹកហាត់ខ្លាំងជាងពេល​ណាៗទាំងអស់ បើសូម្បីតែមុនពេលប្រកួតជាមួយ ប៉ាក់គីអៅ​។ ប្រភពដដែល​បានបន្ដទៀតថា ប្រិយមិត្ដនៅតែយល់ ថាគាត់គឺជាមនុស្សកំសាក ហើយឲ្យតម្លៃខ្ពស់ទៅកាន់ប៉ាក់គឺអៅ ដែលប្រកួតចាញ់គាត់ទៅវិញ ។ គាត់មិនហ៊ានជំទាស់ទេ ប៉ុន្ដែបើពិតជាគិតដូច្នេះមែន គួរតែលះបង់គំនិតនេះចោលទៅ ប្រសិនជាប៉ាក់គីអៅ ពិតជាខ្លាំងមែននោះ ម៉េចបានជាមិនអាចផ្ដួលគាត់បាន ហើយលទ្ធ​ផលបែជាចាញ់គាត់ទៅវិញ ។ គាត់ទើបជាអ្នកខ្លាំងពិតប្រាកដ គាត់នឹងធ្វើឲ្យបានល្អបំផុត សម្រាប់ជោគ ជ័យ ទី៤៩ នៅថ្ងៃទី ១២ ខាងមុខ ដើម្បីបង្ហាញថា គាត់ពិតជាខ្លាំងជារៀងរហូត TBE (the best ever)  ក្នុងឆាកជីវិតអាជីព​ជាកីឡាករ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnewsonline.net


Tags: boxing news Manny Pacquiao Floyd