CamNews

ព័ត៌មានអន្តរជាតិ 

សម្លាប់បានហើយ មេដឹកនាំ ISIS ក្រោយប្រកាស ថាបាន វាយប្រហារ ទម្លាក់យន្តហោះរុស្ស៊ី

ព័ត៌មានអន្តរជាតិ ៖ សេចក្តីថ្លែងការណ៍រួម ពីក្រសួងមហាផ្ទៃ ប្រទេស​ ​ អេ ហ្ស៊ីប អោយដឹងថា មន្រ្តី ប៉ូលីសមកពីទីក្រុង Cairo បានសម្លាប់មេដឹកនាំថ្នាក់កំពូល នៃ ក្រុម​​  ឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ប្រចាំតំបន់ឧបទ្វីប Sinai បានហើយ   គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធមួយក្រុមនេះ​ធ្លាប់ បាន អះអាង កាលពីពេលកន្លងទៅនេះ ថាខ្លួន ជាអ្នក   វាយ  ប្រហារ  ទម្លាក់  យន្ត  ហោះ រុស្ស៊ី នៅក្នុង ប្រទេស​ អេហ្ស៊ីប ។

មេដឹកនាំក្រុមឧទ្ទាម ISIS ប្រចាំតំបន់ Sinai ដែលមានឈ្មោះថា    Ashraf Ali al-Gharably ត្រូវបាន សម្លាប់ចោល ដោយកងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាល ប្រទេស   អេហ្ស៊ីប នៅភាគខាងជើងឆៀង​ខាងកើតទីក្រុង Cairo ។ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាល ប្រទេស  អេហ្ស៊ីប បានកត់សម្គាល់ ឃើញ មេដឹកនាំ  ក្រុមឧទ្ទាម ISIS ប្រចាំ  តំបន់  Sinai​ លោក Ashraf Ali al-Gharably កំពុងតែធ្វើដំ ណើរតាមរថយន្តជម្លៀសខ្លួន ភ្លាមៗមន្រ្តីចេញចំណាត់ការ ឈាន  ទៅ ដល់ បាញ់សម្លាប់ចោលតែ ម្តងក្រោយពីមេដឹកនាំ ISIS រូបនេះ រឹងទទឹងមិនអោយមានការចាប់ឃាត់ខ្លួន ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា តួលេខនៃការវាយប្រហារ ដ៏សកម្ម កាលពីពេលកន្លងមក នេះគឺជាការវាយប្រហារ ដោយក្រុម Ansar Bait al-Maqdis ជា ក្រុម សកម្មប្រយុទ្ធដែលអះអាងនិង ហៅ ខ្លួន ឯង ថា ខេត្តផ្តាច់ខ្លួន Sinai Province នៃក្រុមសកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាមជ្រុលនិយម ដោយ មានការតាំងចិត្ត ថាមានភក្កីភាពជាមួយនឹង ISIS នៅក្នុងប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ។

គួរបញ្ជាក់ថា ក្រុម  ជីហាត    ត្រូវបានរដ្ឋាភិបាល ប្រទេស អេហ្ស៊ីប ចាត់ទុកថា ជាក្រុមឧក្រិដ្ឋកម្មដ៏ គ្រោះថ្នាក់បំផុត នៅក្នុងប្រទេស ខណៈមានការរៀបចំ ទាំងផ្ទាល់ និងប្រយោលក្នុងការវាយប្រហារ កាលពីពេលកន្លងទៅ តួយ៉ាង រួមមានដូចជា ការធ្វើឃាតលោក Mohamed Al-Saied​ អតីតរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នាឆ្នាំ ២០១៣ និងក្រោយមកទៀត បាន   វាយប្រហារ បំផ្ទុះគ្រាប់បែក កំទេចស្ថាន កុងស៊ូលអ៊ីតាលី នៅក្នុងទីក្រុង Ciaro ជាដើម។

ប្រភព ពីក្រសួងមហាផ្ទៃអោយដឹងថា លោក Gharably គឺ ជា  មេដឹកនាំថ្នាក់កំពូល នៃក្រុមជីហាត ប្រចាំតំបន់ឧបទ្វីប Sinai ដែលក្រុមនេះអោយឈ្មោះខ្លួនឯងថា Central Military Region (CMR) ក៏ ដូចជា the Bahariya Oasis ក្នុងនោះ មេដឹកនាំ បានរៀប ចំ  គម្រោង  នៃផែនការមេ គោលបំណង វាយ ប្រហារ កំទេច ក្រុង Cairo និងតំបន់ជុំវិញ ក៏ដូចជា  វាយ  ប្រហារ តំបន់ Delta, Upper Egypt និង Western Desert ជាដើម ។

គួររំឮកថា ក្រុម Ansar Bait al-Maqdis បានអះអាងដោយហ៊ានទទួលខុសត្រូវ ថាខ្លួនគឺជាអ្នកវាយ ប្រហារទម្លាក់យន្តហោះ    ក្រុមហ៊ុន  អាកាសចរណ៍ រុស្ស៊ី ជើង  ហោះហើរ 9268 ដោយបានសម្លាប់ មនុស្សគ្មានសល់ទាំង ២២៤ នាក់ អំឡុងថ្ងៃទី ៣១ តុលា ចុងខែកន្លងទៅនេះ នៅភាគកណ្តាល នៃ ឧបទ្វីប Sinai ប្រទេស​អេហ្ស៊ីប ។ បច្ចុប្បន្នភាព ករណីធ្លាក់   យន្តហោះ ស្ថិតនៅក្នុងសភាពស្រពិច ស្រពិលនៅឡើយ ខណៈក្រុមការងារស៊ើបអង្កេត កំពុងតែ  តាមដាន អង្កេត យ៉ាងយកចិត្តទុកដាក់ ក្នុងនោះ សូចនាករជាច្រើន ត្រូវបានលើកឡើង ថាជាដើមចម  នៃការវាយប្រហារទម្លាក់យន្តហោះ បណ្តាមេដឹកនាំពិភពលោកច្រើននាក់ មានជំនឿជាក់ ថាការវាយ  ប្រហារ បំផ្ទុះគ្រាប់បែក ភារវកម្ម គឺជាហេតុផលចម្បង និងសំខាន់ ឈានទៅទម្លាក់យន្តហោះធ្លាក់ និងផ្ទុះឆេះ ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268 Sinai Egypt