កូរ៉េខាងត្បូង ៖ យោងតាមក្រសួង របស់ទីក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង ស្នើសុំប្រេងបន្ថែមសម្រាប់កាប៉ាល់ ដើម្បីបញ្ជូនគណៈប្រតិភូអូឡាំពិករបស់ខ្លួន។
នាវាដឹកអ្នកដំណើរ Mangyongbong ៩២ បានមកដល់កំពង់ផែ Mukho ប្រទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃអង្គារ ជាមួយនឹង សមាជិកក្រុមចំនួន ១១៤ នាក់ ក្នុងនោះរួមមានសមាជិកនាវិក ៩៦ នាក់។
អ្នកនាំពាក្យរបស់ក្រសួងកូរ៉េខាងត្បូង លោក Baik Tae-hyun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា សំណើសុំប្រេង ត្រូវបានបញ្ជូនទៅភាគខាងត្បូង បន្ទាប់ពីនាវាបានចត។
នៅមិនទាន់ដឹងនៅឡើយទេថា ប្រេងចំនួនប៉ុន្មានត្រូវបានស្នើសុំ ឬក៏ការបំពេញសេចក្តីសម្រេចនេះ អាចរំលោភទៅលើការអនុម័តកាលរបស់អង្គការសហប្រជាជាតិពីឆ្នាំមុន ដើម្បីកំណត់ការនាំចូលប្រេងកាតចម្រាញ់ទៅឱ្យកូរ៉េខាងជើង។
លោក Baik បាននិយាយថាប្រទេសកូរ៉េខាងត្បូង កំពុងពិនិត្យសំណើនេះ ហើយមិនទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេ។ លោកបន្តថា ជំនួយណាដែលបានផ្តល់ឱ្យនាវានោះ នឹងត្រូវធ្វើឡើងដោយការពិគ្រោះយោបល់ជាមួយសហគមន៍អន្តរជាតិ។
លោក Baik បាននិយាយថា៖ «យើងក៏នឹងធានាផងដែរថា ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ និងនាវារបស់សហរដ្ឋអាមេរិក មិនមានជម្លោះនោះទេ» ៕
ប្រភព៖ សុីអិនអិន