Peugeot នឹងបញ្ចេញកំពូលរថយន្ដ Onyx នៅពិធីតាំងពិព័រណ៍រថយន្ដ ក្នុងក្រុង ប៉ារីស
នាថ្ងៃទី ២៧កញ្ញា។
រថយន្ដ concept ដែលនឹងត្រូវបាន Peugeot ឧទ្ទេសនាមនាពេលខាងមុខ មានពណ៌ចម្រុះ
គ្នាពីរ គឺ ពណ៌សំរឹទ្ធ និងខ្មៅស្ដើង។
ក្រុមហ៊ុនផលិតរថយន្ដរបស់បារាំង មិនទាន់បានបង្ហើបព័ត៌មានណាមួយស្ដីពីរថយន្ដនេះនៅ
ឡើយ ក្រៅតែពីឈ្មោះ Onyx និងរូបមួយចំនួន។ ប្រភពព័ត៌មានមួយចំនួន បានអោយដឹងថា
រថយន្ដនេះ មានម៉ាស៊ីនសាំង ១,៦លីត្រ កម្លាំង ២៥០សេះ រួមជាមួយនិងម៉ូទ័រភ្លើងមួយ សរុប
គឺមានកម្លាំង ៤០០សេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT