ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ពីមន្ទីរបច្ចកោណ សហរដ្ឋអាមេរិក ទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានចេញផ្សាយអោយដឹងថា បេសកម្មយោធា សម្ងាត់ របស់សហរដ្ឋអាមេ រិកនាពេលថ្មីៗនេះ ត្រូវបានបរាជ័យ ក្នុងការរំដោះ មកវិញនូវចំណាត់ខ្មាំង ជាអ្នកកាសែត អាមេរិក មួយ រូប ពោល ការលើកឡើងដូច្នេះអាចគូសបញ្ជាក់ទៅបាន ក្រោយ ក្រុមក្រុមឧទ្ទាម កាត់ក្បាលសម្លាប់ អ្នក កាសែត អាមេរិក មួយរូប លោក James Foley ។
កាលពីថ្ងៃអង្គារ ទៅនេះ វីដេអូ ចេញផ្សាយ នៅតាមទំព័រអនឡាញ ស្តីពីទិដ្ឋភាពរួម បញ្ជាក់បានថា ក្រុម ឧទ្ទាមផ្តាច់រដ្ឋ អ៊ីស្លាម ជ្រុលនិយម IS កាត់ក្បាលសម្លាប់ អ្នកកាសែត អាមេរិកម្នាក់ឈ្មោះ James Foley នោះពុំមានការគូសបានបញ្ជាក់ថា ទ័ពអាមេរិកបានព្យាយាមជួយសង្គ្រោះ លោក James Foley នោះទេ
ដោយមានការគូសបញ្ជាក់ ពីក្រុម ឧទ្ទាមផ្តាច់រដ្ឋ អ៊ីស្លាម ជ្រុលនិយម IS អោយដឹងថា ការសម្លាប់អ្នកកា សែត អាមេរិករូបនេះ វាគឺជាប្រតិកម្មឆ្លងតប ក៏ដូចជា សងសឹកទៅនឹង ការ វាយ ប្រហារ តាម អាកាស របស់អាមេរិក មក លើក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ។ យ៉ាងណាមិញ ប្រធានាធិបតី សហរដ្ឋ អាមេរិក លោកបារ៉ាក់ អូបាម៉ា បានធ្វើការថ្កោលទោស ទៅនឹងការកាប់សម្លាប់ មួយនេះ ដោយ មាន ការ បញ្ជាក់ អោយដឹងថា វាគឺសកម្មភាព ហឹង្សាមួយ ដែលបានធ្វើអោយ ពិភពលោក មានភាពភ័យរន្ធត់ ។
ដោយឡែក លោក អូប៉ាម៉ា បានប្រៀបធៀប ក្រុម ឧទ្ទាមផ្តាច់រដ្ឋ អ៊ីស្លាម ជ្រុលនិយម IS ដែល ជាក្រុម ឧទ្ទាមធំបំផុត នៅស៊ីរី និង អ៊ីរាក់ ថាជា មេរោគ មហារីក ខណៈមនោគមវិជ្ជារបស់ក្រុមនេះ គឺក្ស័យធុន។ផ្ទុយមកវិញ អង្គការសហប្រជាជាតិ ក៏ដូចជា ចក្រភពអង់គ្លេស និង បណ្តា ប្រទេស មួយ ចំនួន ដទៃៗ ទៀតបានបង្ហាញនូវ ភាពខឹងសម្បារ ក៏ដូចជា ឆ្អើមទៅនឹងវីដេអូមួយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី