ព័ត៌មានកីឡា៖ កីឡាករប្រដាល់ជនជាតិ អង់គ្លេស ឈ្មោះថា Amir Khan បានថែ្លងក្នុងសន្និសិតការសែត អំពីឱកាសនៃការប្រកួតជាមួយ ប៉ាក់គីអៅ ខណៈដែលអ្នកទាំងពីអាចនឹងត្រូវបានគ្រោងចូលប្រកួតនៅដើមឆ្នាំខាងមុខនៅទីក្រុង Dubai បន្ទាប់ពីមានការអះអាងរបស់ លោក Bob Arum។
Amir Khan បានបរាជ័យនឹងការឈរឈ្មោះជាបេក្ខជន ជម្រើសរបស់ Floyd សម្រាប់ថ្ងៃប្រកួត ទី១២ ខែក្រោយ។ ទន្ទឹមនឹងការខកខានមិនបាន ប្រកួតនេះ កីឡាករក៏បានងាកមកចាប់អារម្មណ៍កីឡាករ ប៉ាក់គីអៅវិញម្ដង ដែលគ្រោងនឹងជួបគ្នានៅដើមឆ្នាំក្រោយនេះ រឺអាចចុងឆ្នាំនេះក៏បានប្រសិនជាកីឡាករ បាក់គីអៅ មានលក្ខណៈជាសះស្បើយដូចដើមហើយ។ Amir Khan មិនទាន់ជាយល់ព្រមទាំងស្រុងនឹងការ ប្រកួតនេះនៅឡើយទេ ប៉ុន្ដែកីឡាករធ្លាប់បានឆ្លើយតបទៅកាន់លោក Bob Arum ម្ដងហើយកាលពីខែមុនថា កីឡាករ រង់ចាំមើល ថា Floyd សម្រេចចិត្ដជ្រើសរើស កីឡាករ រឺអ្នកផ្សេងសម្រាប់គូរប្រកួតចុងក្រោយ ប្រសិនជា Floyd ជ្រើសរើសអ្នកដទៃ នោះកីឡាករនឹងយល់ព្រមប្រកួត ជាមួយ ប៉ាក់គីអៅ នៅទីក្រុង Dubai ។ ទាំងនេះ គឺជាពាក្យសម្ដីដែលអាចធ្វើឲ្យលោក Bob Arum មានសង្ឃឹមថា អ្នកទាំងពីរនឹងមានឱកាស ប្រកួតគ្នា ។ ហើយបើ Amir Khan មិនបានធ្វើតាមសម្ដីដូចមាត់នោះ ទេលោក Bob Arum នឹងមានសិទ្ធប្ដឹង កីឡាករបាន។
ថ្វីត្បិតតែការប្រកួតមិនទាន់សម្រេចជាផ្លូវការ ប៉ុន្ដែ Amir Khan ក៏បានបង្ហាញពីចំណាប់អារម្មណ៍គម្រោងនៃការប្រកួតនេះថា ប្រសិនជាមានការប្រកួតមែននោះ កីឡាករគួរតែរៀនសូត្រយកគំរូបតាម យុទ្ធសាស្រ្ដប្រកួតរបស់ Floyd ដែលបាន យកឈ្មះ ប៉ាក់គីអៅ កាលពីប្រកួត នៅខែឧសភា។ ព្រោះថាក្បាច់ដែលប្រកួតដើម្បីយកឈ្មះដៃគូរប្រកួតដូចជា ប៉ាក់គីអៅ ត្រូវមានលក្ខណៈដូចជា រហ័ស ទន់ភ្លន់ ក្នុងការគេច នោះហើយជាលក្ខណៈរបស់ Floyd ដែលអាចយកឈ្នះ ប៉ាក់គីអៅបាន ។ Floyd អាចយកឈ្នះ បាក់គីអៅ ដោយ ភាពទន់ជ្រាយ ហើយមើលទៅគាត់ធ្វើ ដូចជាងាយស្រួលខ្លាំងណាស់ ។ Amir Khan បានបន្ដទៀតថា ប្រសិនជាកីឡាករ រៀនធ្វើដូច្នេះតាំងតែពីយូរ នោះការប្រកួតកន្លងមក គឺមិនដែលចាញ់នោះទេ។ ហេតុនេះហើយ រៀនសូត្រតាម ក្បាច់របស់ Floyd អាចនឹងជួយឲ្យគាត់ យកឈ្នះ ប៉ាក់គីអៅ បានហើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ skysports