ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ គូសបញ្ជាក់ឲ្យដឹងថា ក្រុមការងាររបស់ខ្លួន បានរក ឃើញភស្តុតាងជាក់លាក់ជាលើកដំបូង ដែលអាចបញ្ជាក់បានថា ស្រទាប់ស្តើង អូហ្សូន នៅពីលើ តំបន់ទឹកកក អាក់ទិក ចាប់ផ្តើមល្អប្រសើរមកវិញហើយ ។
សារព័ត៌មានប៊ីប៊ីស៊ី ៦ម៉ោងមុននេះ ចុះផ្សាយឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត ធ្លាប់គូសបញ្ជាក់អោយ ដឹងថាអំឡុងខែកញ្ញាឆ្នាំ២០១៥ គឺមានចន្លោះប្រហោងនៃស្រទាប់អូហ្សូនដែលធ្លុះធ្លាយ មានចន្លោះ ដល់ទៅ ៤លានគីឡូម៉ែត្រការ៉េ តែវានៅមានសភាពតូចនៅឡើយ បើធៀបទៅនឹងរយៈពេលជាក់ លាក់នៅអំឡុងឆ្នាំ ២០០០ ដែលធ្លាប់តែមានចន្លោះប្រហោងស្រទាប់អូហ្សូនធំស្នើនឹងប្រទេស ឥណ្ឌា ។ គួរបញ្ជាក់ថា ចន្លោះប្រហោងស្រទាប់អូហ្សូន គឺជាវដ្ដដ៏យូរអង្វែងមួយ ដែលកើតចេញពី ការបំផ្លាញស្រទាប់អូហ្សូន តាមរយៈការបំពុល សារជាតិ គីមី ។ មិនត្រឹមតែប៉ុណ្ណោះ របកគំហើញ នៃការសិក្សាស្រាវជ្រាវ គូសបញ្ជាក់ឲ្យដឹងថា គ្រោះមហន្តរាយផ្ទុះភ្នំភ្លើងក៏ជាបញ្ហាដ៏ចម្បងមួយផង ដែរដែលនាំឲ្យមានការធ្លុះធ្លាយដ៏ស្រទាប់អូហ្សូន នៅតំបន់ទឹកកក អាក់ទិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី