CamNews

ព័ត៌មានអន្តរជាតិ 

ប្រមាញ់ជាប់ យុវវ័យ ស្ថិតក្នុងបន្ទប់ទឹក សាធារណៈរួមគ្នា រងការសាកសួរ ពីមន្រ្តីសន្តិសុខ

អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស
អាស៊ីវ័ន បានអោយដឹងថា យុវវ័យមួយគូ ក៏កំពុងតែស្ថិតនៅក្រោមការសាកសួរ ពីសំណាក់
មន្រ្តីសន្តិសុខ បន្ទាប់ពីតាមជាប់ ខណៈពេលដែលពួកគេ បាននៅក្នុងបន្ទប់ទឹកសាធារណៈ
រួមគ្នា ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមថា ករណីខាងលើនេះ បាន
កើតឡើងកាលពីពេលកន្លងទៅ ពោលគឺ    កើតឡើងកាលពីថ្ងៃសៅរ៍ ទី ២០ មេសា នៅឯ
បន្ទប់ទឹកសាធារណៈមួយកន្លែង ក្នុងប្រទេសសឹង្ហបុរី។

ដោយឡែក អំ ឡុងពេលនៃការសាកសួរពីសំណាក់មន្រ្តីសន្តិសុខ គេក៏ឃើញមានលើកជា
សំនួរផងដែរថា​ ៖ បើពិតជាចង់ប្រព្រឹត្តិអំពើបែបនេះមែននោះ ទីកន្លែងមួយនេះជាក់ច្បាស់
ណាស់    មិនអនុញ្ញាតនោះទេ​   ។  គួររំឭកផងដែរថា​​ យុវវ័យពីររូបនោះ  ​ត្រូវបានរកអោយ
ឃើញថាភាគីផ្នែកបុរសស្តិតក្នុងឯកសណ្ឋានសិស្សសាលា ខណៈពេលដែលមានដៃគូស្រី
នៅក្បែរនោះ ស្ថិតក្នុងឈុតសម្លៀកបំពាក់ ខោខូវប៊យខ្លី និងអាវយឺតពណ៌ក្រហម។

ដោយឡែក ក៏មានការបញ្ជាក់បន្ថែម ពីមន្រ្តីសន្តិសុខផងដែរថា ពួកគេទាំងពីរនាក់អាចនឹង
រងការសាកសួរបន្ថែមពីសំណាក់ភ្នាក់ងារប៉ូលីសបន្ថែមទៀត៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic