CamNews

តារា 

ការពិតចឹងតើបានជា Boy Pakorn អាចស្កាត់ជួប Lisa សមាជិក Blackpink នៅក្រោយឆាកបានសម្រេច

ថៃ ៖ តារាសម្តែងប្រុសលោក Boy Pakorn បានប្រាប់ហេតុផលថា ហេតុអ្វីបានជាគាត់អាចថតរូបជាមួយនិងតារាចម្រៀង K-POP គឺនាង Lisa សមាជិក Blackpink នៅពីក្រោយឆាកបាន ។ 

នៅពេលដែលខ្ញុំទៅចូលរួមក្នុងការប្រគុំតន្រ្តី មានមនុស្សម្នាក់បានប្រាប់ខ្ញុំថា នៅទីនោះមានមនុស្សម្នាក់ដែលអាចនាំអ្នកទៅជួបជាមួយនិង Lisa រូបពិត ។ ខ្ញុំសរសើរ Lisa ខ្លាំងណាស់ពីព្រោះនាងពិតជាមនុស្សម្នាក់ដែលមានទេពកោសល្យពិតមែន ។ Boy Pakorn បញ្ជាក់ ។ 

តារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះបានបន្ថែមទៀតថា "ខ្ញុំមានឱកាសបានជួបនាងដោយសារតែម្តាយរបស់ Lisa ដែរ ។ ម្តាយរបស់នាងពិតជាគួរឲ្យស្រលាញ់ ហើយខ្ញុំចង់អរគុណដល់គាត់ ដែលអនុញ្ញិតឲ្យខ្ញុំបានជួប Lisa ដោយផ្ទាល់" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Boy Pakorn Lisa Blackpink