CamNews

តារា 

មិនទាន់សង្សារមែនពិត ប៉ុន្តែ Boy pakorn បង្ហើបថា....

ថៃ ៖ ឈាងចូលវ័យ ៣៤ ឆ្នាំហើយ មិនថាមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកគាំទ្រនោះទេ ចេះតែចង់ឲ្យលោក Boy pakorn មានគូស្នេហ៍នឹងគេ ប៉ុន្តែតារាប្រុសរូបនេះហាក់នៅមិនទាន់មានអ្នកត្រូវចិត្តនៅឡើយទេ ។ 

យោងតាមកិច្ចសម្ភាស៍មួយជាមួយនិងអ្នកកាសែតបានឲ្យដឹងថា មិនទាន់សង្សារមែនពិត ប៉ុន្តែ Boy pakorn បង្ហើបថាខ្លួនចង់មានកូនច្រើនជាងចង់មានប្រពន្ធ ព្រោះលោកស្រលាញ់សេរីភាព និងចូលចិត្តធ្វើអ្វីៗតែម្នាក់ឯង ងាយៗ ព្រមទាំងរស់នៅយ៉ាងមានក្តីសុខ ។ 

សុភមង្គលគឺយើងជាអ្នករើសថាសប្បាយចិត្តឬអត់ សម្រាប់ខ្ញុំគឺសប្បាយចិត្តដែលនៅត្រង់នេះ ។ និយាយចឹងមិនមែនមានន័យថា ខ្ញុំមិនចេះស្រលាញ់អ្នកណា ឬបិទបេះដូងខ្លួនឯងនោះទេ ព្រោះថ្ងៃស្អែកខ្ញុំអាចនឹងមានមនុស្សត្រូវចិត្តហើយស្រលាញ់ និងរៀបការជាមួយគ្នា ។​ Boy pakorn បន្ថែម ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Boy pakorn Chatburirak pat​