CamNews

តារា 

ទោះបីស្និទ្ធស្នាលគ្នាពិតមែន តែ Boy pakorn នៅតែបដិសេធថា ស្រីម្នាក់នេះមិនមែនជាសង្សារ

ថៃ ៖ នៅក្នុងកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត លោក Boy Pakorn បាននិយាយថា ជាការពិតណាស់វាអ្វីនោះទេចំពោះទំនាក់ទំនងរបស់ខ្ញុំជាមួយនិង Gypso Ariigantha ដោយសារតែពួកយើងធ្លាប់សម្តែងខ្សែភាពយន្តជាមួយគ្នា ហើយពួកយើងក៏ចាប់ផ្តើមជិតដិតនឹងគ្នាជាងពីមុន និងមានការងារជាមួយគ្នាជារឿយ ប៉ុន្តែមួយរយៈនេះគឺមិនបានជួបគ្នានោះទេ ។ 

ថ្មីៗនេះ Boy Pakorn បានខមមិនលើរូបថតរបស់តារាសម្តែងស្រីដ៏ស្រស់ស្អាត Gypso Ariigantha ជាមួយនិងពាក្យពេជន៍ដ៏ផ្អែមល្អែម ដូច្នេះហើយទើបមានហ្វេនៗចង់ដឹងថា ពួកគេទាំងពីរទាក់ទងគ្នាជាមួយនិងសង្សារឬយ៉ាងណា ។​

យោងតាមប្រភពដដែលបានឲ្យដឹងថា តារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះបានទម្លាយប្រាប់អ្នកកាសែតថា ព្រោះតែនឹកនាងដូច្នេះហើយទើបសម្រេចចិត្តអញ្ជើញនាងដើម្បីទទួលទានអាហារពេលល្ងាចជាមួយគ្នា ម្យ៉ាងវិញទៀត Boy និយាយថា Gypso គឺជានារីម្នាក់ដែលរួសរាយ និងកំប្លែងនៅពេលដែលនៅជាមួយគ្នា ។ 

ទោះបីមិនបានជួបគ្នាដោយការព្រៀងទុក ប៉ុន្តែក៏បានជួបគ្នាដោយចៃដន្យនៅឯប្រទេសជប៉ុនថ្មីៗនេះ ។ Boy បន្ថែមទៀតថា ដោយសារតែមានការងារមមាញឹករៀងៗខ្លួន ដូច្នេះហើយទើបជួនពេលទំនេរក៏ណាត់គ្នាញុំបាយមួយពេលជាមួយគ្នា គ្មានអ្វីលើសពីនេះទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Boy pakorn Gypso Ariigantha