CamNews

តារា 

ប្អូនស្រីពៅ Boy Pakorn ចាប់ផ្តើមបង្ហាញមុខបណ្តើរៗហើយ

ថៃ ៖ កុមារី Nong Wanmai ត្រូវបានចេញផ្សាយជាតារាសម្តែងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ GMM 25 នៅក្នុងរឿង "Tok Kra Dai Hau Jai Ploy Jone" ដែលចូលរួមសម្តែងដោយតួ Pae Arak និង Gypos Ariigantha ផងដែរ ។ 

នៅក្នុងការចូលរួមព្រឹត្តិការណ៍មួយរបស់ GMM 25 Fun Fact Stories 2019 ពិធីការនីស្រីបានសាកសួរ Nong Wanmai ថា ហេតុអ្វីបានជាយើងគួរមើលរឿងភាគមួយនេះ ។ ភ្លាមៗនោះ ប្អូនស្រីពៅរបស់ Boy Pakorn ក៏បានតបថា "ពីព្រោះខ្ញុំចង់សម្តែងជាតួឯកស្រីណាចាស" ចម្លើយនេះបានធ្វើឲ្យអ្នកដែលចូលរួមនៅក្នុងកម្មវិធីទាំងអស់អស់សំណើចយ៉ាងខ្លាំង ។ 

នៅក្នុងនោះផងដែរ នាង Gypso បាននិយាយថា "ការពិតទៅ នៅក្នុងរឿងភាគនេះ ខ្ញុំមិនមែនជាតួឯកស្រីទេ ប៉ុន្តែតួស្រីពិតប្រាកដគឺ Nong Wanmai" ។ គួរបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងឆ្នាំថ្មីនេះ Nong Wanmai ក៏បានសម្តែងរឿងល្អាង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Boy Pakorn Nong Wanmai