ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹង
ថា អ្នកលេងសៀក ជនជាតិបារាំងម្នាក់ ឈ្មោះ Sarah Guyard-Guillot បានស្លាប់បាត់បង់
ជីវិត កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ Las Vegas បន្ទាប់ពី
បានជួបឧបទ្ទេវហេតុធ្លាក់ចុះ ពីកំពស់ ១៥ ម៉ែត្រ ខណៈពេលដែលមានការសម្តែងសៀក
នៅឯ Cirque du Soleil's "Ka" (ឈ្មោះកន្លែងលេងសៀក) ។
យ៉ាងណាមិញ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញដោយមន្រ្តីផ្លូវការប្រចាំ
កន្លែងលេងសៀកមួយនេះ អោយដឹងថា ពួកគេពិតជាមានភាពសោកស្តាយ និងក្រៀមក្រំ
ជាខ្លាំង នៅពេលដែលបានដឹងថា បានកើតមានឡើងនូវរឿងមួយនេះ។ ហើយបើនិយាយ
ពីមូលហេតុ ដែលនាំអោយកើតមានឡើងនូវសោកនាដកម្មមួយនេះ ទំនងមកពីការធ្វេស
ប្រហែស ឬក៏ខុសបច្ចេកទេស របស់អ្នកលេងសៀករូបនោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ