CamNews

យល់ដឹង 

"Unfriend" មិត្តម្នាក់លើ Facebook ប្រៀបដូចទាត់គេទម្លាក់ទឹក ក្នុងជីវិតជាក់ស្ដែង

ការសិក្សាស្រាវជ្រាវថ្មីៗនេះ បង្ហាញថា អ្នកដែលបានលប់ចោលទំនាក់ទំនងជាមួយអ្នកណាម្នាក់
នៅលើ Facebook (unfriend) តែងតែទទួលផលមិនល្អ ដែលកើតចេញពីទង្វើនេះ។

ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា មនុស្សចំនួន ៤០% បានអះអាងថា ពួកគេនឹងមិនចង់ជួបមុខ អ្នកដែល
បានលុបចោលទំនាក់ទំនងរបស់ពួកគេ នៅលើបណ្ដាញសង្គម Facebook ។ ការស្រាវជ្រាវនេះក៏
បានបង្ហាញថា ស្ដ្រីមានកម្រិតគេចមុខពីអ្នកលប់ចោលទំនាក់ទំនង ច្រើនជាងបុរស។

ការ​បញ្ចប់​ផ្ដាច់​ទំនាក់​ទំនង​អ្នក​ណា​មួយ​លើ​ Facebook ប្រៀប​ដូច​ជា​ការ​ទាត់​អ្នក​ណា​ម្នាក់ ឱ្យ​ធ្លាក់​ទឹក

បណ្ឌិត Christopher Sibona ប្រធានក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យពាពិជ្ជកម្ម Colorado
Denver ថ្លែងថា ៖ “អ្នករាល់គ្នាគិតថា បណ្ដាញសង្គមគឺគ្រាន់តែដើម្បីកែកំសាន្ត។ ប៉ុន្ដែ ជាក់ស្ដែង
អ្វីដែលអ្នកបានធ្វើនៅលើបណ្ដាញសង្គម គឺតែងនាំមកនូវផលវិជ្ជាមាន ឬអវិជ្ជមាន សម្រាប់ជីវ
ភាពប្រចាំថ្ងៃ”។

មនុស្សជាច្រើន អាចនឹងមានអារម្មណ៍ថា ដូច​ត្រូវគេបោះបង់ ឬរងរបួសផ្លូវចិត្ត បន្ទាប់ពីត្រូវអ្នក​
ណា​ម្នាក់ unfriend លើបណ្ដាញសង្គម។ បណ្ឌិត Christopher Sibona បន្តឱ្យ​ដឹងថា “ប្រាក់​ចំណាយ
សម្រាប់រក្សាទំនាក់ទំនងគ្នា នៅលើអ៊ីនធឺរណែត គឺមានតម្លៃទាប ប៉ុន្ដែ ក្នុងជីវិតជាក់ស្ដែង គេនឹង
ត្រូវចំណាយប្រាក់ច្រើន ដើម្បីបង្កើត និងរក្សាទំនាក់ទំនងដូចគ្នានេះ។ ព្រោះថា ក្នុងជីវិតជាក់ស្ដែង
អ្នកត្រូវធ្វើដំណើរទៅជួបគ្នា ហូបអាហារ ឬភេសជ្ជជាមួយគ្នា និងត្រូវចំណាយពេលជជែកគ្នា ដើម្បី
រក្សាទំនាក់ទំនង។ ចំណែកនៅលើអ៊ីនធឺរណែតវិញ សកម្មភាពទាំងនេះ មិនចាំបាច់ធ្វើឡើងនោះ
ទេ”។

ការ​រក្សា​ទំនាក់​ទំនង​គ្នា ដោយ​បណ្ដាញ​សង្គម គឺ​ចំណាយ​តិច​ជាង​នៅ​ខាង​ក្រៅ

ការសិក្សាស្រាវជ្រាវខាងលើនេះ ត្រូវបានគេធ្វើឡើង ទៅលើមនុស្សចំនួន ៥៨៣នាក់ ហើយបាន
ទទួលលទ្ធផលជារួមមួយបង្ហាញថា អ្នកប្រើប្រាស់ នឹងមិនចង់ជួបមុខ មនុស្សដែលបានផ្ដាច់
ទំនាក់ទំនងជាមួយពួកគេ នៅលើ Facebook ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Today


Tags: Facebook unfriend Christopher Sibona បណ្ដាញ​សង្គម