CamNews

យល់ដឹង 

ចេះតែមានហ្មង !!! នំព្រះខែ Angry Bird

សិង្ហបុរី ៖ យោងតាមគេហទំព័រព័ត៌មានកំសាន្តរបស់ប្រទេសនេះ បានចេញផ្សាយនាពេល
កន្លង
ទៅបានអោយដឹងថា មានចុងភៅម្នាក់ ​ បានមានគំនិតច្នៃប្រឌិតថ្មីក្នុងការបង្កើតនំព្រះ
ខែ Angry
Bird ។


គួរបញ្ជាក់ផងដែរថា ចុងភៅដែលនឹកឃើញគំនិតច្នៃប្រឌិតក្នុងការរចនាម៉ូដរាងនព្រះខែបែបនេះ គឺ
មានឈ្មោះថា Mandy Yeo ។  មិនត្រឹមតែប៉ុណ្ណោះ យោងតាមអត្ថបទចេញផ្សាយដោយគេហទំព័រ
មួយនេះ   ក៏ចោទជាសំនួរផងដែរថា  តើកូនៗលោកអ្នក  កន្លងមកមិនចូលចិត្តនំព្រះខែឬ ? ដោយ
ឡែកនាឆ្នាំនេះ គេប្រាកដជាមានចំណាប់អារម្មណ៍លើនំព្រះខែហើយមើលទៅ ។

លើសពីនេះទៅទៀត   ក៏មានការបញ្ជាក់អះអាងផងដែរថា  រាល់ប្រជាជនក្នុងស្រុក   ក៏ដូចជាភ្ញៀវ
ទេសចរមកកាន់ប្រទេសនេះ អាចធ្វើការជាវទិញវាបានរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា តែបើសិនណា
ទៅមិនទាន់គេនោះទេ  មុខជាអស់មិនខាន  ក៏ដោយសារតែចំនួនមានកំណត់ ពោលគឺ វាមានចំនួន
ត្រឹមតែ  ៨,០០០ ប្រអប់តែប៉ុណ្ណោះ ។  ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ នំព្រះខែ  Angry  Bird
នោះមានភាពទាក់ទាញដល់កំរិតណា ទស្សនារូបមួយចំនួនដែលមាននៅខាងក្រោយនេះបន្តិចទៅ៖

ដោយ ៖ ពិសី
ប្រភព ៖ soshiok


Tags: international news strange entertainment