CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ ៖ វ័យ ៥ ឆ្នាំ បាញ់សម្លាប់ ប្អូនស្រីវ័យ ២ ឆ្នាំ ដោយអចេតនា នឹងកាំភ្លើងខ្លីម៉្យាង

ព័ត៌មានអន្តរជាតិ ៖ រយៈពេលតែពីរទៅបីវិនាទី ខណៈពេលដែលម្តាយមួយរូបចេញទៅក្រៅ
នោះ វាគឺជាពេលវេលាសមល្មមដែលអាចអោយកូនប្រុសវ័យ ៥ ឆ្នាំ សម្លាប់ប្អូនស្រីតូចវ័យពីរ
ឆ្នាំ  ដោយអចេតនា  ដោយសារការប្រហែស ក្នុងការលេងកាំភ្លើងម៉្យាង ដែលអោយឈ្មោះថា
"Rifle" បន្ទាប់ពីទទួលវាបានជាកាដូក្នុងថ្ងៃខួបកំណើត នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីពេល
កន្លងទៅនេះ។


                                 ខាងលើនេះ គ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា
ករណីខាងលើនេះ  បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ  នៅភាគខាងត្បូងរដ្ឋ Kentucky
សហរដ្ឋអាមេរិក។ ដោយឡែក បើនិយាយពីជនរងគ្រោះ ដែលជាកុមារីតូចវ័យ ២ ឆ្នាំរូបនោះ
មានឈ្នោះ Caroline Starks ។

គួររំឭកផងដែរថា បើយោងតាមសម្តីលោក Gary White ដែលជាអ្នកវិភាគសាកសពក៏បាន
គូសបញ្ជាក់លើសពីនេះផងដែរថា វាគឺជាករណីអត្តឃាតអចេតនាមួយដែលគួរអោយខ្លោច
ផ្សា​  ខណៈពេលដែលកាំភ្លើងក្មេងលេងប្រភេទនេះ   "Rifle"  វាអាចធានាបាននូវសុវត្ថិភាព
ក្មេងៗ "The little Crickett rifle is a single-shot rifle and it has a child safety," ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic