ព័ត៌មានអន្តរជាតិ ៖ ក្រុមជំនាញស៊ើបអង្កេត បានតាមដាន រកអោយឃើញថា ករណីយន្តហោះធ្លាក់ កាលពីសប្តាហ៍មុន នៅក្នុងទឹកដី នៃប្រទេសអង់គ្លេសនោះ ដែលជាលទ្ធផល បានសម្លាប់មនុស្សបី នាក់ជាសមាជិកក្រុមគ្រួសារ របស់អតីត មេដឹកនាំអាល់កៃដា Osama Bin Laden គឺបណ្តាលមកពី ពីលុតជាអ្នកបើកបរយន្តហោះ ធ្វើការ ចុះចត ឆ្ងាយពេក (យឺតពេក) ពី ផ្លូវរថ យន្តហោះ និងធ្លាក់ចុះ ទាំងកម្រោល ទៅលើបណ្តាទីតាំងចំណតរថយន្តតែម្តង ។ ប្រភពសារ ព័ត៌មាន អ័រតេបានចុះផ្សាយ អោយដឹងថា អំឡុងពេលហោះហើរឈានទៅដល់ ករណីគ្រោះថ្នាក់ធ្លាក់ យន្តហោះ លើកនេះ យន្ត ហោះមួយ គ្រឿង ដែលត្រូវបានគេដឹងថា ជារបស់ក្រុមគ្រួសារ នៃអតីតមេដឹកនាំ ក្រុមអាល់ កៃ ដា លោក Osama Bin Laden កំពុងតែធ្វើដំណើរហោះពីទីក្រុង Milan ទៅកាន់អាកាសយានដ្ឋាន អន្តរ ជាតិ Blackbushe តំបន់ Hampshire ប្រទេស អង់គ្លេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ