CamNews

ព័ត៌មានអន្តរជាតិ 

មិនដឹងជាចាក់ឆ្នោតត្រូវប៉ុន្មានលានទេ បានជាមនុស្សនាំគ្នាទៅសុំលេខឆ្នោតនៅវត្ដនេះ ដូចទឹកបាក់ទំនប់!!

ប្រជាជនរាប់រយនាក់ បាននាំគ្នាទៅអុជធូបបុណ្យស្រន់ នៅប្រាសាទពុទ្ធសាសនាចំនួនពីរ នៅស្រុកណុងសៅ ដើម្បីថ្វាយគ្រឿងបូជាលាបំណន់ ដែលបានឱ្យពួកគេត្រូវឆ្នោត កាលពីពេលកន្លងមក និងបួងសួងសុំលេខឆ្នោតច្រើនបន្ថែមទៀត មុនពេលឆ្នោតរដ្ឋាភិបាលថ្មី ចាប់ផ្ដើមលក់នៅថ្ងៃពុធ។

ប្រាសាទមួយ មានឈ្មោះថា Wat Proi Fon ស្ថិតនៅក្នុងភូមិ Moo 12 ឃុំណានសា។ ពលរដ្ឋ ដែលនិយមចាក់កន្ទុយលេខ បានប្រមូលផ្តុំគ្នា ហើយបានដាក់ក្រណាត់ពណ៌ ម្លូស្លា ទឹកស៊ីរ៉ូ និងស៊ុតឆ្អិនក្បែរដើមតាគៀមងាប់មួយដើម តែមិនទាន់រលំ។



ពួកគេបានអុជធូប និងបួងសួងសុំលេខឆ្នោត មុនពេលយកម្សៅលាបនៅដើមឈើ ហើយបន្ទាប់មកត្រដុសសំបកឈើដើម្បីរកមើលលេខឆ្នោត។

ស្ត្រីម្នាក់ដែលគេស្គាល់ថា មានឈ្មោះ Yupin បាននិយាយថា គាត់បានត្រូវឆ្នោតលេខបីខ្ទង់ បានប្រាក់ចំនួន ១០០.០០០ បាតនៅការប្រកាសលទ្ធផលឆ្នោតចុងក្រោយ។ គាត់ បានថ្វាយដង្វាយដើម្បីអរគុណដល់គុណបុណ្យរបស់ខ្លួន ហើយក៏បានសុំលេខ ៣ ខ្ទង់ទៀត នៅក្នុងសំបកឈើនោះ។

ព្រះតេជគុណព្រះនាម Phra Amnuay Chotipanyo ចៅអធិការវត្តត្រីហ្វុន បានមានថេរៈដីកាថា ព្រះអង្គ មិនបានគាំទ្រចំពោះសកម្មភាពបែបនេះទេ ហើយបានព្យាយាមព្រមានអ្នកទេសចរមិនឱ្យជក់ចិត្តនឹងអបិយជំនឿនេះទៅទៀត។



ព្រះអង្គ បានមានថេរៈដីកាបន្ថែមថា ប្រជាជនក្នុងតំបន់ជឿថា ទេវតាបានរស់នៅក្នុងដើមតាគៀន ហើយអាចផ្តល់លាភសំណាង ដល់បុគ្គល ដែលបានបួងសួងសុំ ៕

ប្រែសម្រួល ៖ សារ៉ាត់ 

ប្រភព ៖ bangkokpost


Tags: International news