អ្នកមកទស្សនាលេងនៅឯសួនសត្វ Busch Gardens Zoo នារដ្ឋ Florida ភាគច្រើន
បានផ្តល់ឧកាសអោយសាកភាពខ្លាំងរបស់ខ្លួនជាមួយនិងសត្វខ្លាមួយក្បាល ដែលការ
សាកភាពខ្លាំងនោះអាចធ្វើទៅបាន ដោយលេងល្បែងទាញព្រ័ត្រ ។
គួរបញ្ជាក់ផងដែរថា សួនសត្វនាពេលបច្ចុប្បន្ននេះ មិនត្រឹមតែបើកទ្វារស្វាគមន៏ភ្ញៀវអោយមក
ទស្សនាកំសាន្តលេងប៉ុណ្ណោះទេ តែពេលខ្លះក៏បានបង្កើតជាល្បែងកំសាន្តផ្សេងៗ ដើម្បីអោយ
អ្នកចូលមកទស្សនា មានឧកាសក្នុងការចូលរួមលេងបានផងដែរ ។ ដូចករណីនេះស្រាប់ សួន
សត្វដែលនៅរដ្ឋ Florida មានឈ្មោះថា សួនសត្វ Busch Gardens Zoo បានបង្កើតល្បែងទាញ
ព្រ័ត្រ ដោយអោយភាគីម្ខាងគឺអ្នកចូលមកទស្សនា ធ្វើការលេងជាមួយភាគីម្ខាងទៀតដែលជា
សត្វខ្លាមួយក្បាល និងមានទម្ងន់ដល់ទៅជាង ២០០ គឺឡូក្រាម ឯណោះ។
លោកអ្នកពិតជាឆ្ងល់ណាស់មែនទេ ថាតើ ទិដ្ឋភាពនៃការលេងទាញព្រ័ត្រដ៏កម្រមួយនេះ កើត
ឡើងបានយ៉ាងដូចម្តេចនោះ ដូច្នេះ សូមតាមដានទស្សនានូវទិដ្ឋភាពទាំងនោះ ក្នុងវីដេអូ clip
ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral