CamNews

ព័ត៌មានអន្តរជាតិ 

ខ្លាំងបាត់! គណបក្សកុម្មុយនិស្តចិនស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីពង្រីកអាណត្តិប្រធានាធិបតី

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពីថ្ងៃអាទិត្យ បានប្រកាសថា ខ្លួននឹងលុបចោលនូវកំហិត អាណត្ដិប្រធានាធិបតី ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតី លោកស៊ី ជីនភីង នៅកាន់អំណាចដោយគ្មានការកំណត់រយៈពេល។

បក្សកុម្មុយនិស្តចិន បានស្នើលុបចោលមាត្រា ៧៩ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន ដែលចែងថា "អាណត្តិរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ... មិនត្រូវឱ្យលើសពីពីរអាណត្តិជាប់ៗគ្នាឡើយ" ។ គណបក្សកុម្មុយនីស្ដចិន ក៏បានស្នើដាក់បញ្ចូលក្របខ័ណ្ឌមនោគមវិជ្ជាជាផ្លូវការរបស់លោកស៊ីផងដែរ ដែលមានចំណងជើងថា "ទស្សនៈរបស់លោកស៊ី ជីនភីង ស្ដីអំពីទ្រឹស្ដីសង្គមនិយមរួមជាមួយចរិតលក្ខណៈចិនសម្រាប់យុគសម័យថ្មី" ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តរួចរាល់ នៅក្នុងរដ្ឋធម្មនុញ្ញ បក្សកុម្មុយនិស្តចិន។


សេចក្ដីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នឹងត្រូវសមាជប្រជាជនជាតិ យកទៅពិចារណា នៅក្នុងខែមីនាខាងមុខនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist 


Tags: International news