សត្វរមាសឈ្មោលភាគខាងជើងពណ៌ស ដែលនៅរស់រានមានជីវិតចុងក្រោយនៅលើពិភពលោក បានស្លាប់បន្ទាប់ពីមានជំងឺឆ្លងជាច្រើនខែ។
Sudan អាយុ ៤៥ ឆ្នាំ បានរស់នៅក្នុងតំបន់អភិរក្សនៅកេនយ៉ា។ វាត្រូវបានគេចាក់ថ្នាំឱ្យដេក នៅថ្ងៃចន្ទ បន្ទាប់ពីជំងឺកាន់តែធ្ងន់ធ្ងរឡើង។ វាមានការលំបាកក្នុងការក្រោកឈរ និងមានការឈឺចុកចាប់ខ្លាំងក្នុងពេល ២៤ម៉ោងចុងក្រោយនៃជីវិតវា។
ការស្លាប់របស់វា បានបន្សល់ទុកនូវរមាស ២ ក្បាល គឺកូនស្រី និងចៅស្រីរបស់វា។ ការប៉ុនប៉ង ឲ្យ Sudan បង្កាត់ពូជជាមួយនឹងរមាសញី ២ ក្បាលទៀតត្រូវបានបរាជ័យ។
អ្នកអភិរក្សបាននិយាយថា ហ្សែនរបស់ Sudan ត្រូវបានប្រមូលទុកកាលពីថ្ងៃច័ន្ទ ដើម្បីធ្វើការបង្កាត់ពូជរមាសពណ៌សភាគខាងជើងសារជាថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើប ដោយការរក្សាទុក ទឹកកាម និងស៊ុត ពីរមាសញីពីរក្បាល គឺ Najin និង Fatu ៕
ប្រភព៖ ប៊ីប៊ីសុី