នៅក្នុងសប្តាហ៍នេះ មានវីដេអូជាច្រើនដែលទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកនិយម
លេងអ៊ីនធឺណេត ដែលក្នុងនោះក៏មានវីដេអូនៃការសាកល្បងភាពធន ស្វិតនៃស្រោមអនាម័យ
ផងដែរ។
នៅក្នុងវីដេអូនេះ គឺបុរសម្នាក់បានយកស្រោមអនាម័យមួយ មកធ្វើការសាកល្បងជាមួយនឹងទឹក
ក្រូច Coke និងស្ករគ្រាប់ Mentos។ កាលពីជាងមួយខែមុននេះ Camnews ក៏បានចុះផ្សាយរួចមក
ហើយនូវវីដេអូពិសោធ នៃប្រតិកម្មយ៉ាងខ្លាំងរវាង Coke និងMentos។ ពិតណាស់ នៅក្នុងវីដេអូនៃ
ការសាកល្បងភាពធនស្វិតស្រោមអនាម័យនេះ ក្រោយពីរុំជាប់ស្រោមអនាម័យនឹងក.ដប Coke
និងទំលាក់ស្ករគ្រាប់ Mentos ចូលក្នុងទឹកក្រូចហើយនោះ ប្រតិកម្មមួយក៏បានធ្វើទឹកក្រូច Coke ពុះ
កញ្ជ្រោលបាញ់ចេញឡើងលើយ៉ាងខ្លាំង ធ្វើឲ្យស្រោមអនាម័យរីកដល់កំរិតយ៉ាងធំមួយទើបផ្ទុះបែក
ពោលគឺរហូតដល់បាញ់ទឹកក្រូចចេញជិតអស់ពីដប 1,5 L ទើបផ្ទុះបែក។
ប្រតិកម្មនៃការសាកល្បងស្រោមអនាម័យ ជាមួយ Coke និង Mentos
ឆ្លងតាមការពិសោធន៍នេះ យើងអាចកំនត់បានថា ស្រោមអនាម័យដែលផលិតត្រឹមត្រូវតាមស្តង់ដារ
ពិតជាមានភាពធនស្វិតមែន ដែលធ្វើឲ្យបុរសៗមានការទុកចិត្តក្នុងការប្រើប្រាស់ ដើម្បីការពារការឆ្លង
ជម្ងឺអេដស៍ ក៏ដូចការមានផ្ទៃពោះដោយមិនទាន់ចង់បាន។
រំលឹក ៖ សូមប្រើប្រាស់ស្រោមអនាម័យជានិច្ចសំរាប់អ្នកចូលចិត្តរកក្រៅ ក៏ដូចជាអ្នកមានដៃគូស្នេហា
ច្រើនបើទោះជាស្គាល់គ្នាច្បាស់យ៉ាងណាក៏ដោយ។ ប៉ុន្តែអ្វីដែលល្អបំផុត គឺភាពស្មោះត្រង់ ស្នេហាមួយ
ទល់នឹងមួយ, សុភមង្គលនឹងកើតមានដល់ជីវិតរបស់អ្នក, មនុស្សជាទីស្រលាញ់របស់អ្នក និងគ្រួសារ
អ្នកទាំងមូលផងដែរ៕
ដោយ៖ សិលា
ប្រភព៖ youtube