ទើបតែមានអាយុ ១៤ឆ្នាំ ប៉ុន្តែ កុមារា Will Deeth រកបានប្រាក់ មួយម៉ឺនដុល្លារក្នុងមួយសប្ដាហ៍
តាមរយៈការលក់របស់របរក្មេងលេងដែលផលិតនៅប្រទេសចិន នៅលើទំព័រ Ebay។
គេហទំព័រ China Youth Daily បានចុះផ្សាយថា ពុកម្ដាយរបស់ Will Deeth សុទ្ធតែជាអ្នកជំនួញ
ដែលនាំចូលផលិតផលពីចិន។ ថ្ងៃមួយ Will Deeth បានសុំទៅតាមពុកម្ដាយរបស់ខ្លួន ដើម្បីទៅ
លេងប្រទេសចិន។ ដោយដឹងច្បាស់អំពីនិស័យរបស់កូន ពុកម្ដាយរបស់ Will Deeth ក៏លើកទឹក
ចិត្តឱ្យកូនធ្វើជំនួញ។
Will Deeth ប្រាប់ថា ខ្លួនទៅលេងប្រទេសចិន មិនមែនដើម្បីតែធ្វើជំនួញនោះទេ តែក៏ដើម្បីទទួល
បានបទពិសោធអំពីប្រការអស្ចារ្យផ្សេងៗផងដែរ។ គ្រួសាររបស់ Will Deeth បានទៅទស្សនា
វាំងចាស់ មហាកំផែង និងកន្លែងល្បីៗជាច្រើនផ្សេងទៀតរបស់ប្រទេសចិន។
Will Deeth បានជ្រើសរើសមុខទំនិញជាច្រើន នៅប្រទេសចិន ពិសេសគឺរបស់ក្មេងលេង ដើម្បី
នាំចូលទៅកាន់អូស្ដ្រាលី ហើយដាក់លក់នៅលើទំព័រ eBay។ នៅក្នុងការដាក់លក់ដំបូង Will
Deeth ទទួលបានជោគជ័យដ៏គួរជាទីពេញចិត្ត ដោយសារតែវានៅក្នុងរដូវបុណ្យណូអែល។ រយៈ
ពេល ១អាទិត្យ Will Deeth រកបានចំណែញមួយម៉ឺនដុល្លារអាមេរិក ខណៈថ្លៃដើមត្រឹមតែ ២៥០០
ដុល្លារ។
តាមគម្រោង Will Deeth នឹងទិញផ្ទះមួយខ្នងសម្រាប់ខ្លួនឯង នៅមុនអាយុ ១៨ឆ្នាំ។ ប៉ុន្តែ ដើម្បី
ជោគជ័យធំធេងក្នុងពេលអនាគត Will Deeth ក៏បាននឹកឃើញដល់ការពង្រីកការវិនិយោគទៅលើ
មុខជំនួញនេះបន្ថែមទៀត។
រឿងរ៉ាវរបស់ Will Deeth បង្ហាញថា ជោគជ័យ មិនមែនកើតឡើងដោយប្រកាន់វ័យនោះទេ ហើយ
វាកើតឡើងចំពោះតែអ្នកណាដែលចេះចាប់យកឱកាសល្អប៉ុណ្ណោះ។ តើអ្នកបច្ចុប្បន្ន មានអាយុ
ប៉ុន្មាន ហើយអ្នកបានធ្វើអ្វីខ្លះ និងបានទទួលជោគជ័យអ្វីខ្លះ មកដល់ពេលនេះ?
ប្រែសម្រួល ៖ បុត្រា