CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ ជម្ងឺអាសន្នរោគ Ebola រាតត្បាតយ៉ាងសាហាវ អាចឆ្លងលើសពី ១០ ប្រទេស

ព័ត៌មានអន្តរជាតិ ៖ អង្គការ សុខភាពពិភពលោក The World Health Organisation (WHO) បានចេញ សេចក្តីប្រកាសព្រមានអោយដឹងថា ករណីផ្ទុះឡើងនូវ ជម្ងឺអាសន្នរោគ ពិភពលោក Ebola ចេញពីតំបន់ អាហ្វ្រិកខាងលិច អាចនឹងមានផលប៉ះពាល់ ដល់មនុស្សលើសពី ២០,០០០ នាក់ នេះបើតាមការអោយ ដឹងពីទំព័របរទេស ។

ប្រភពដដែលបន្តអោយដឹងថា វីរុសអាសន្នរោគមួយនេះ អាចនឹង   ឆ្លង រាលដាលលើសពី ១០ ប្រទេស ផ្សេងទៀត ក្រៅពីប្រទេស ដែលឆ្លងនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែ  ភ្នាក់ងារ សុខភាព អង្គការ សហប្រជាជាតិ ផ្តល់ជាដំបូន្មានអោយដឹងថា​ អាចធ្វើការប្រយុទ្ធប្រឆាំងបាន តាមរយៈ ការ ហាមប្រាមការធ្វើដំណើរ និង រឹតត្បិតច្រកចេញចូល នៅតាមបណ្តាព្រំប្រទល់ដែនជាដើម ។

ផ្ទុយមកវិញ លោក Bruce Aylward មន្រ្តីអង្គការ សុខភាពពិភពលោក បាន ឆ្លើយ  តបអោយដឹងថា ការ ហាម បម្រាមក្នុងការធ្វើដំណើរ ក៏ដូចជា ពាណិជ្ជកម្ម វាពិតជាមិនអាចទៅរួចនោះទេ ច្បាស់ ណាស់ ពិត ជាមិនអាចទៅរួចនោះទេ ក្នុងការទប់ស្កាត់ ការសាយភាយនូវ វីរុស ដោយនៅក្នុងនោះ លោកអ្នកខ្លួន​ឯង ទេដែលអាចជាប់ទាក់ទិន និងឆ្លងនូវមេរោគបានយ៉ាងងាយស្រួល បើសិនណា ពិតជាមានការធ្វើដំណើរ បានន័យថា នោះលោកអ្នក បានធ្វើអោយខ្លួនឯង ធ្លាក់ចូលទៅបញ្ហាច្បាស់ណាស់ ។

គួរបញ្ជាក់ ចាប់តាំងពីមានការផ្ទុះឡើងនូវជម្ងឺ អាសន្នរោគប្រភេទនេះ នៅក្នុង   នោះ ​សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មានករណីឆ្លង ជាង ៣០០០ ករណីហើយ ស្របពេលដែល   ជន រងគ្រោះ លើសពី ១៥០០ នាក់ ស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារ វីរុស អាសន្នរោគ ដ៏សាហាវមួយនេះ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news World news Breking news Unt news Ebola