CamNews

ជីវិត និងការងារ 

សេចក្តីភ័យខ្លាច ដែលត្រូវបានច្រៀកចេញពី ភាពសប្បាយ របស់អ្នកប្រើ Facebook (Video inside)

យោងទៅតាមទ្រឹស្តី បណ្តាញទំនាក់ទំនងសង្គម បង្កើតចេញមក គឺដើម្បីជួយមនុស្ស ក្នុងការ
ប្រាស្រ័យទាក់ទងគ្នា ផ្តល់ពីព័ត៌មានថ្មីៗដល់គ្នា ហើយធ្វើឲ្យមានអារម្មណ៍យល់គ្នាបានច្រើន
ជាងមុន។

អ្នកបានដឹងថាមិត្ត A ធ្វើម្ហូបឆ្ងាញ់ណាស់ ដឹងថាមិត្ត B បានប្រារព្ធពិធីស្ទើរមួយខែពេញ ដឹងថា
មិត្ត C ទើបតែទៅដើរកំសាន្ត... ប៉ុន្តែក្រោយមកអ្នកបានកត់សំគាល់ឃើញថា A បានបបួលមិត្ត
ភក្តិទាំងអស់ទៅញ៉ាំអាហារពេលយប់នៅផ្ទះរបស់ A តែបែរជាគ្មានរូបអ្នក, B មិនបានបបួលអ្នក
ចូលរួមពិធីទាំងអស់ បណ្តាកាដូអនុស្សាវរីយ៍របស់ C មិនបានដល់ដៃអ្នក... ក្នុងពេលដែល អ្នក
ផ្សេងទៀត កំពុងតែសប្បាយរីករាយ check-in, update, បង្អួតបណ្តាអនុស្សាវរីយ៍ទាំងនោះ ពេញ
បណ្តាទំនាក់ទំនងសង្គមដូចជា Instagram, Facebook, Foursquare, Twitter, Google+..

បើទោះជារឿងនេះបានកើតឡើង និងបន្តនៅតែកើតឡើង ការដែលតែងតែតាមដាន រាល់ការ
សប្បាយរីករាយនៅលើ Facebook បានធ្វើឲ្យមនុស្សជាច្រើន កាន់តែមានអារម្មណ៍ឯកា ហើយ
គិតថា ខ្លួនហាក់ដូចជាត្រូវគេបោះបង់ មិនរាប់រកជាដើម។

ថ្មីៗនេះ គេហទំព័រ College Humor បានបង្ហោះនូវវីដេអូបែបរន្ធត់ខ្លីមួយ មានឈ្មោះថា FOMO:
Fear of Missing Out ដែលបានរៀបរាប់ពីភាពភ័យខ្លាចរបស់នារីម្នាក់ ពេលដែលត្រូវនៅផ្ទះតែ
ម្នាក់ឯង ដោយភាពអស់សង្ឃឹម ក្នុងពេលដែល មិត្តភក្តិទាំងអស់កំពុងតែសប្បាយរីករាយ។

សូមទស្សនាវីដេអូនេះ ដូចខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: fear of being ripped off fun Facebook users lifestyle