ព័ត៌មានអន្តរជាតិ ៖ អ្នកបើកបរយន្តហោះ ជនជាតិវៀតណាមពីររូប ត្រូវបានផាកពិន័យ
និងព្យួរទោសមួយខែ បន្ទាប់ពីអនុញ្ញាតអោយតារាម៉ូដែលស្រីដ៏ស្រស់ស្អាត ចូលទៅក្នុង
កន្លែងបើកបរយន្តហោះ ដោយបានផ្តិតយករូបភាព និង បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិន
ធើណេត ខណៈពេលតែកំពុងបើកបរ បានពាក់កណ្តាលនៅលើអាកាសនោះ នេះបើ
យោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស relax ។
ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថា យន្តហោះ
មួយគ្រឿងនោះ គឺធ្វើដំណើរពីទីក្រុងហុងកុង ទៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ដោយឡែក បើយើងងាកក្រឡេក ទៅមើលរូបខាងលើនេះវិញ គេឃើញមាននាង Ly
Nha Ky ជាអតីតឯគ្គរាជទូតទេសចរណ៍របស់ប្រទេសវៀតណាម បានយកមួកអ្នកបើក
យន្តហោះយកមកពាក់ ជាមួយនឹងវ៉ែនតាការពារកម្តៅថ្ងៃ ដោយបានផ្តិតយករូបភាព
ជាមួយអ្នកបើកយន្តហោះម្នាក់ ខណៈពេលដែលគាត់ មិនបានខ្វល់ ពីការបញ្ជាយន្ត
ហោះនោះទេ។
លើសពីនេះ បើយោងតាមរបាយការណ៍ពី CapitalBay អោយដឹងថា យន្តហោះមួយ
គ្រឿងនោះ ហោះហើរដោយស្វ័យប្រវត្តិ auto-pilot នាពេលនោះ ខណៈពេលដែលមាន
រឿងមួយនេះកើតឡើង តែអ្នកបើកបរយន្តហោះ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិបទ
ល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុង ស្តីពីសុខសុវត្តិភាពហោះហើរ ដោយមិនខ្វល់ពីការបញ្ជា
តែបែរជា ងាកត្រលប់ខ្លួនមកក្រោយ និងផ្តិតរូបថតជាមួយនឹងនារីស្រស់ស្អាតរូបនេះ
ទៅវិញ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ relax