CamNews

ព័ត៌មានអន្តរជាតិ 

សាហាវណាស់ ៖ កុមារី ពិជឃាត វ័យ ១២ ឆ្នាំសោះ ការងារ ជាអ្នកបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ១០ នាក់

ព័ត៌មានអន្តរជាតិ ៖ បេក្ខភាព អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត  ស្រីវ័យក្មេង  សេចក្តីរាយការណ៍ បាន លើក ឡើងអោយដឹងថា បានសម្លាប់មនុស្ស ហោចណាស់ ១០ នាក់ នៅភាគខាងជើង ឆៀងខាង កើតប្រទេស នីហ្សេរីយ៉ា ។


យោងតាមសម្តីសាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកអោយដឹងថា ក្មេងស្រីម្នាក់ដែលមានអាយុ ប្រមាណ ១២ ឆ្នាំនោះ បានបំផ្ទុះគ្រាប់បែកអត្តឃាតឡើង   នៅក្នុងក្រុង Gujba រដ្ឋ Yobe មិនតែធ្វើ អោយមនុស្សស្លាប់នោះទេ តែក៏បានបណ្តាលអោយមនុស្សតិចបំផុត ២០ នាក់ផ្សេងទៀត​រងរបួស ដូចគ្នាដែរ ។

របាយការណ៍ បញ្ជាក់អោយដឹងថា ដើមឆ្នាំនេះ កងកម្លាំងប្រទេសនីហ្សេរីយ៉ាបានរឹបអូសមូលដ្ឋាន Gujba ត្រលប់មកវិញ ពីក្រុមសកម្មប្រយុទ្ធសាហាវ Boko Haram ។ ជាការពិត ពុំទាន់មានសេចក្តី បំភ្លឺណាមួយ ពីក្រុមសកម្មប្រយុទ្ធមួយនេះ ស្តីពីការវាយប្រហារលើកនេះនៅឡើយទេប៉ុន្តែគេមាន ជំនឿជាក់ថា ជាស្នាដៃនៃក្រុមឧទ្ទាមមួយនេះ ព្រោះជា  ញឹកញ៉ាប់ ក្រុមឧទ្ទាមមួយនេះ បានធ្វើការ វាយប្រហារ អត្តឃាតបំផ្ទុះគ្រាប់បែក ។


សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះ មាន  ឈ្មោះ ថា Hussaini Aisami គូសបញ្ជាក់ ក្តែងៗអោយដឹងថា ច្បាស់ណាស់ វាគឺជាការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ពីសំណាក់ក្មេង ស្រីតូចវ័យ​១២ ឆ្នាំ ។ នាងបានដើរចូលទៅក្នុងផ្សារ ដោយ ដើរ សំដៅទៅរក តំបន់ទីប្រជុំជន រួចក៏ ធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់នាងតែម្តង នៅកណ្តាលហ្វូង អាជីវករ និង អ្នកដើរផ្សារ ។ការ វាយប្រហារលើកនេះ បានកើតឡើងនៅម៉ោង ១១ (ម៉ោងក្នុង ស្រុក ប្រទេសនីហ្សេរីយ៉ា) អំឡុងថ្ងៃ អង្គារ ម្សិលមិញ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh