CamNews

ព័ត៌មានអន្តរជាតិ 

សិស្ស ២២នាក់ គ្រូ ៦ នាក់ ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ដោយការវាយប្រហារ ទ័ពអាកាស កំទេច ISIS នៅស៊ីរី

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សិស្សានុសិស្សជាច្រើននាក់ត្រូវបានសេចក្តីរាយការណ៍ ចេញ ផ្សាយឲ្យដឹងថា បានស្លាប់បាត់បង់ជីវិតដោយសារតែការវាយប្រហារផ្លូវអាកាស ចំសំណង់អាគារ សាលារៀនមួយកន្លែង នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី នេះបើយោងតាមការគូសបញ្ជាក់ ពីប្រភព សកម្មជនបក្សប្រឆាំង ។ គួររំឮកថា របាយការណ៍ខាងលើនេះ បានចេញផ្សាយ ចំពេលដែល ក្រុម ប្រឹក្សាអង្គការសហប្រជាជាតិ បានធ្វើការដេញដោលមតិពិភាក្សាគ្នា ទៅលើស្ថានភាពនៃវិបត្តិ មនុស្សជាតិដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ីរី ។


ហោចណាស់ជនស៊ីវិល ដែលជាពលរដ្ឋស្លូតត្រង់ ២៨នាក់ ត្រូវបានសម្លាប់ភាគច្រើនគឺជាក្មេងៗ សិស្សសាលា នៅពេលដែលការវាយប្រហារផ្លូវអាកាស វាយប្រហារចំសាលារៀនមួយកន្លែងដែល មានទីតាំងស្ថិតនៅក្នុងភូមិ Hass ខណៈ បន្ទុកនៃការស្តីបន្ទោស ការវាយប្រហារដ៏អាក្រក់មួយនេះ គឺទៅលើយន្តហោះចម្បាំងប្រទេសរុស្ស៊ី និង យន្តហោះចម្បាំងប្រទេសស៊ីរី ។ 

ប្រភពសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា គ្រាប់រ៉ុកកែតមួយគ្រាប់បានវាយប្រហារចំច្រកចេញចូលសា លារៀន ខណៈពេលដែលសិស្សសាលាកំពុងតែធ្វើដំណើរចេញពីសាលា ទៅផ្ទះរបស់ពួកគេវិញ ក្រោយពី រដ្ឋបាលសាលារៀនបានសម្រេចចិត្តបញ្ចប់ការសិក្សារៀនសូត្រភ្លាមៗនៅក្នុងថ្ងៃនោះ ក៏ព្រោះតែបានគិតថាមានការវាយប្រហារដ៏ប្រឈមនៅក្នុងទីក្រុង ក៏ដូចជានៅក្នុងប្រទេស ។ 

The UN Children’s Rights & Emergency Relief Organization បានធ្វើការថ្កោលទោស ទៅលើ គ្រោះមហន្តរាយលើកនេះ ថាជាឧក្រិដ្ឋកម្មសង្គ្រាមដ៏មានឥទ្ធិពលបំផុត ដែលអាចនិយាយបានថា ជាការវាយប្រហារទៅលើសាលារៀនអាក្រក់បំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្តនៃសង្គ្រាម ប្រទេស ស៊ីរី ៕






ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: ISIS Fund US Airstrike Obama Washington Int news IS