CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារ កម្លាំងសន្តិសុខ សម្លាប់ ហោចណាស់ មនុស្ស ៦ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ីអិន អិនដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា នៅឯប្រទេស ប៉ាគី ស្ថានឯណោះវិញ ពោលគឺ នៅក្នុងខេត្ត Khyber Pakhtunkwa ភាគខាងជើង ឆៀង ខាងលិច ប្រទេស ផ្ទាល់តែម្តង កាលពីអំឡុង ថ្ងៃពុធ ម្សិលមិញ មានការវាយប្រហារមួយបានកើតឡើង ដោយសំដៅជា ចម្បងទៅក្បួនដង្ហែយោធា យ៉ាងហោចណាស់ សម្លាប់មនុស្ស ៦ នាក់ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល ក្រោយពីបានដកស្រង់ សម្តីមន្រ្តីកងទ័ព អោយដឹងថាករណី បំផ្ទុះគ្រាប់បែក នៅតាមដងផ្លូវ បានកើតមានឡើងមួយរំពេច ខណៈពេលដែលមានក្បួន ដង្ហែយោធា ឆ្លងកាត់ ដោយនៅក្នុងនោះ មិនត្រឹមតែបានបណ្តាលអោយមនុស្ស ស្លាប់បាត់បង់ជីវិត តែប៉ុណ្ណោះទេ តែក៏បានធ្វើអោយ ១០ នាក់ ផ្សេងទៀត ទទួលរងរបួស ធ្ងន់ និង ស្រាល ដូចគ្នាដែរ។

គួរបញ្ជាក់ថា ក្បួនដង្ហែលើកនេះ ត្រូវបានធ្វើឡើងដោយ  Frontier Corp ជាកងកម្លាំងសន្តិសុខ ស្ថិត នៅក្រោមការបញ្ជាពីយោធាប្រតិព័ន្ធ របស់ប្រទេស ប៉ាគីស្ថាន សេចក្តីរាយការណ៍ដដែលបន្តអោយ ដឹងថា កាលពីថ្ងៃទី ១៧ កុម្ភៈកន្លងទៅ ក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan (TTP)បាន សម្លាប់ទាហានដែលខ្លួនចាប់ ដល់ទៅ ២៣ នាក់ ជាសញ្ញាណបង្អាក់ ដល់កិច្ចពិភាក្សា សន្តិភាពរវាង រដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ដោយនៅក្នុង របាយការណ៍ បញ្ជាក់ថា កាលពីថ្ងៃទី ១ មីនា TTP បានប្រកាស នឹងប្រកាន់ខ្ជាប់ ពីបទឈប់បាញ់។

ផ្ទុយទៅវិញ ករណីវាយប្រហារ សម្លាប់មនុស្ស ៦ នាក់ កាលពីម្សិលមិញនេះ ពុំទាន់មានក្រុមសកម្ម ប្រយុទ្ធ ក៏ដូចជា ក្រុមឧទ្ទាមណាមួយចេញមុខមកទទួលខុសត្រូវ ថាជាសកម្មភាព វាយប្រហាររបស់ ខ្លួននៅឡើយទេ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Breaking news Asia Pakistan Blast