អន្តរជាតិ ៖ បុរសជនជាតិចិនម្នាក់ បានបង្ហោះរូប សាកសពមនុស្សចម្លែក "Alien" ចូលទៅ
ក្នុងប្រព័ន្ធអនឡាញ ដោយគាត់បានបញ្ជាក់ថា បានប្រមាញ់ជាប់ បន្ទាប់ពីយានអវកាស
របស់វាបានបុក ធ្លាក់មកលើភពផែនដី នាភាគខាងកើតប្រទេស នេះបើយោងតាមការដក
ស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស followingthenerd ។
នៅក្នុងរូបភាពខាងលើ គេឃើញមានលោក Li ដែលជាបុរសជនជាតិចិនរូបនោះបានឈរ
ផ្នែកម្ខាងនៃទូរបង្កក សាកសពមនុស្សចម្លែកមួយនេះ ។ គាត់ក៏បានអះអាងបន្ថែមអោយ
ដឹងផងដែរថា ក៏មានសាក្សី ដែលបានឃើញយានអវកាសមនុស្សចម្លែក (UFOs) បាន
ហោះកាត់ទន្លេលឿង (Yellow River) កាលពីពេលរាត្រីកន្លងទៅ កាលពីប៉ុន្មានខែមុន
នេះ។
គាត់បានគូសបញ្ជាក់ថា បន្ទាប់ពីបានឃើញយានមួយ ចុះចតដល់ភពផែនដីហើយនោះ
គាត់ក៏បានស្ទុះទៅមើល និងបានរកឃើញនូវ សាកសពឆេះរោលមួយនេះ ដែលបាននៅ
សល់នឹងអន្ទាក់ចាប់ទន្សាយទៅវិញ។
ផ្ទុយទៅវិញ បន្ទាប់ពីមានការវិភាគរបស់ក្រុមមន្រ្តីប៉ូលីស ក៏មានការបញ្ជាក់អះអាងទៅវិញ
ផងដែរថា តាមពិតទៅវាមិនមែនជាសាកសពមនុស្សចម្លែកអ្វីនោះទេ តែវាគឺជាការប្រឌិត
ឡើង ដោយធ្វើចេញពីកៅស៊ូដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ followingthenerd