គ្រោះថ្នាក់ ស្ទើរមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយពីគេហទំព័របរទេស អាចនិយាយបានថា នេះគឺជាជម្លោះ ស៊ីសាច់ ហុតឈាម ពិតប្រាកដមែន រវាងប្តីប្រពន្ធមួយគូ ដែល រស់នៅក្នុងខេត្ត Shandong ប្រទេសចិន ចិន ពោល បុរសជាស្វាមី បានខាំដាច់ច្រមុះ ប្រពន្ធរបស់ខ្លួន រួចឆី (ទទួលទាន) ចូលក្នុងពោះតែម្តង អំឡុងជម្លោះ ព្រោះតែភរិយា មិនលើកទូរស័ព្ទរបស់លោក ។
ប្រភពសារព័ត៌មានចិន អោយដឹងថា បុរសមិនស្គាល់អត្តសញ្ញាណនៅ ឡើយ ដែលជា ស្វាមី នារី រង គ្រោះតែងតែមានជម្លោះរហូត ប្រើជាអំពើហឹង្សា ជាមួយនឹងភរិយា ដែលជា ហេតុនាំអោយពួកគេរស់ នៅដាច់ដោយឡែក ពីគ្នា ពីទីក្រុង ២ ផ្សេងគ្នា ។ យោងតាមសម្តីជនរងគ្រោះអោយដឹងថាស្វាមីរបស់ នាងបានទូរស័ព្ទទៅនាង នាព្រឹកព្រលឹម បន្ទាប់ពីនាងធ្វើការវេនយប់ ។ ក្រោម ហេតុផល នឿយហត់ ព្រោះធ្វើការវេនយប់ នាងមិនបានលើកទូរស័ព្ទនោះទេ ។ វេលានោះហើយ ក៏ បានធ្វើអោយប្តីរបស់ នាងមានភាពអន្ទះសាជាខ្លាំង តាមមករកនាងដល់ផ្ទះ រហូតបង្កជាជម្លោះ យ៉ាង ក្តៅគគុក ឈានទៅ ប្រើអំពើហឹង្សា ខាំផ្តាច់ ច្រមុះជនរងគ្រោះ ។
ភ្លាមៗ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យក្នុងស្រុក ដែល មានទីតាំងជិត កន្លែងកើតហេតុ បំផុត ខណៈក្រុមវេជ្ជបណ្ឌិត បានសួររក បំណែកច្រមុះ ដែល បាន កាត់ផ្តាច់ គោល បំណងធ្វើការវះកាត់ តភ្ជាប់ឡើងវិញ ប៉ុន្តែ ជនរងគ្រោះអោយដឹងថា ស្វាមីនាងខ្ញុំ មិនត្រឹមតែ ខាំផ្តាច់ នោះទេ តែក៏បាន លេប វាបាត់ទៅហើយ ។ ដោយឡែក ស្វាមី នារីរងគ្រោះ បាន រត់គេចខ្លួន ខណៈ ក្រុមមន្រ្តីប៉ូលីស បានបើកការស៊ើបអង្កេត ឈានទៅដល់ការចាប់ឃាត់ខ្លួន ។ យ៉ាងណាមិញ ជនរង គ្រោះ ពេលក្រោយមកទៀត ទទួលបាននូវការវះកាត់ ច្រមុះ ដោយប្រើ ឆ្អឹងខ្ចីឆ្អឹងជំនី របស់នាង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា