ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបរទេស china-
daily ដែលទើបតែបានចេញផ្សាយនូវអត្ថបទសារព័ត៌មានរបស់ខ្លួន បានបញ្ជាក់អោយដឹងថា
ភ្ញៀវទេសចរ ជនជាតិចិន វ័យជាង ៣០ ឆ្នាំម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតនៅឯប្រទេសកេន
យ៉ា ដោយសារតែមានការវាយប្រហារ ពីសំណាក់ដំរីទឹកញីមួយក្បាល បន្ទាប់ពីភ្ញៀវទេសចរ
រូបនោះ ព្យាយាមផ្តិតយកថតកូនដំរីទឹក។
គួរបញ្ជាក់ផងដែរថា ក រណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃ ច័ន្ទ កន្លងទៅ នៅឯបឹង
Naivasha ចម្ងាយ ៥ គីឡូម៉ែត្រពីក្រុង Naivasha ប្រទេសកេនយ៉ា។ ដោយឡែក បើនិយាយ
ពីជនរងគ្រោះរូបនោះវិញ ត្រូវបានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវ ខណៈបញ្ជូនទៅកាន់មន្ទីរ
ពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា ក្រុម
មន្ត្រីជំនាញ មកពីអង្គភាពការពារសត្វព្រៃ បែរជាបាញ់សម្លាប់ដំរី មួយក្បាលនោះ ទៅវិញ
បន្ទាប់បានបង្កហេតុ។ គួររំឭកផងដែរថា ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមភ្ញៀវទេសចរគួរ
ណា នៅអោយឆ្ងាយពីដំរីទឹក យ៉ាងហោចណាស់ ចម្ងាយពី ២០ ទៅ ៥០ ម៉ែត្រ នេះបើតាម
ការអោយដឹងពីមន្រ្តីជំនាញអង្គភាពសត្វព្រៃ នៃប្រទេសកេនយ៉ា៕
ដោយ ៖ ពិសី
ប្រភព ៖ chinadaily