CamNews

ព័ត៌មានអន្តរជាតិ 

ជ្រូករាប់រយក្បាល ប្រទះឃើញ អណ្តែតងាប់ ពេញទឹកទន្លេ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិន ហួរដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ថ្ងៃទី ១៩ ម្សិលមិញនេះ អោយដឹងថា ជ្រូកជា ច្រើនរយក្បាល ត្រូវបានប្រទះឃើញថា បានអណ្តែតងាប់ ពេញទឹកទន្លេ Ganjiang ខេត្ត   Jiangxi ប្រទេសចិន ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា មកទល់នឹងវេលាថ្ងៃត្រង់ ថ្ងៃអង្គារកន្លងទៅនេះ រដ្ឋាភិបាល ប្រចាំតំបន់ បានចុះធ្វើបទអន្តរាគមន៍ ក្នុងការប្រមូលសាកសព ជ្រូកងាប់ទាំងអស់នោះ បានដល់ ទៅ ១៣១ ក្បាល ឯណោះ ។ ដោយឡែក សេចក្តីរាយការណ៍បន្តអោយដឹងថា យុទ្ធនាការក្នុងការ សម្អាតនៅតែបន្តមាន យ៉ាងសស្រាក់សស្រាំ ខណៈ ទឹកទន្លេមួយនេះ គឺជាប្រភពទឹក ប្រើប្រាស់ យ៉ាងសំខាន់ ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ។

បន្ថែមពីលើនេះ បើតាមការអោយដឹង ពីមន្រ្តីផ្លូវការ ក្នុងតំបន់អោយដឹងថា ប្រភពទឹក ដ៏សំខាន់ មួយនេះ ក្រោយពីមានការវិភាគទៅ រកអោយឃើញថា នៅអាចប្រើប្រាស់បានជាធម្មតា ។ ដោយ ឡែក មូលហេតុដែលនាំអោយមានករណី ងាប់ជ្រូកជាច្រើនក្បាល ពេញទន្លេបែបនេះ ទំនង ត្រូវ បានគេបោះចោលពី ផ្នែកខ្សែទឹកខាងលើមក តែទោះជាយ៉ាងណា ស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: China Beijing Hong Kong Plane Jet Int news Unt news