ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ពីទំព័រ សារព័ត៌មានក្នុងស្រុក សារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ២០ នាក់ ត្រូវបានគេមានភាពភ័យខ្លាច ថាលង់ទឹកស្លាប់បាត់បង់ជីវិត ក្រោយពីមានគ្រោះថ្នាក់ ត្រាក់ទ័រ បើកធ្លាក់ព្រែក ជីក ជម្រៅជ្រៅមួយ កន្លែង នៅក្នុងខេត្ត Punjab ភាគខាងកើត ប្រទេស Pakistan កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ។
ទូរទស្សន៍ក្នុងស្រុក Dunya TV បានគូសបញ្ជាក់ អោយដឹងថា ត្រាក់ទ័រខាងលើ បានដឹងមនុស្សមាន គ្នាដល់ទៅ ៥០ នាក់ឯណោះ ខណៈមានវិនាទីមួយនោះ វាបាន បោលធ្លាក់ចូលព្រែកជីកតែម្តង គួរ បញ្ជាក់ថា ភ្លាមៗនោះ ក៏មានបទអន្តរាគមន៍ ពីក្រុមសង្គ្រោះ បន្ទាន់ ដោយបានជួយសង្គ្រោះ មនុស្ស យ៉ាងហោច ៣០ នាក់ចេញពីទឹក ខណៈប្រតិបត្តិការរុករក មនុស្ស បាត់ខ្លួន ២០ នាក់ទៀត នៅបន្ត នៅឡើយ ។
ក្រុមសង្គ្រោះ បញ្ជាក់អោយដឹងថា ក្មេង ១៤ នាក់ រួមទាំង ស្រ្តី ៤ នាក់ គឺជាក្រុមមនុស្ស ដែលស្ថិតនៅ ក្នុងចំណោមអ្នកបាត់ខ្លួន ។ ទំព័រសារព័ត៌មានក្នុងស្រុក ក្រោយពី បាន គូសបញ្ជាក់អោយដឹង ពីមន្ទីរ ពេទ្យក្នុងស្រុកមួយកន្លែង អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៧ នាក់ ស្ថិតនៅក្នុងសភាពធ្ងន់ ធ្ងរ បន្ទាប់ពីក្រុមមនុស្ស ដែលត្រូវបានគេជួយសង្គ្រោះនោះ ត្រូវបានគេ បញ្ជូន ទៅសង្គ្រោះ នៅឯមន្ទីរ ពេទ្យក្នុងស្រុកមួយកន្លែង ដែលនៅជិតបំផុត ។ យ៉ាងណាមិញ មូលហេតុ ដែល នាំអោយមានគ្រោះ ថ្នាក់ដ៏កម្រលើកនេះ ពុំទាន់អាចបញ្ជាក់អោយដឹងនៅឡើយនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ