CamNews

ព័ត៌មានអន្តរជាតិ 

ISIS បើកដំណើរការ សណ្ឋាគារ ផ្កាយ ៥ ផ្ទាល់ខ្លួន ធ្វើអោយពិភពលោក រឹតតែបារម្ភ

ព័ត៌មានអន្តរជាតិ ៖ មើលពីខាងក្រៅ ហាក់បី ដូចជា រមណីយដ្ឋាន កំពូលនៅក្នុងប្រទេស អ៊ីរ៉ាក់ ប៉ុន្តែ សណ្ឋាគារ Ninawa International Hotel នៅក្នុងទីក្រុង Mosulមួយកន្លែងនេះគឺមានភាពផ្ទុយស្រឡះ ដាច់ពីសណ្ឋាគារដទៃ ពោលជា សណ្ឋាគារ ផ្កាយ ៥ សម្រាប់សមាជិកក្រុមឧទ្ទាម រដ្ឋ អ៊ីស្លាមជ្រុលនិ យមដែលត្រូវបានគេធ្លាប់ស្គាល់ឈ្មោះថា ISIS ។ សណ្ឋាគារផ្កាយ ៥មួយកន្លែងនេះមានតាំងពីសម្ប ទា អាងហែលទឹក ទីលានវាយ Tennis ប៉ុន្តែ គ្មាន Bar នោះទេ ។

គួរបញ្ជាក់ថា វាលប្រយុទ្ធ គឺជាទីតាំងដែលមានបញ្ហាប្រឈមខ្លាំង ដូច្នេះ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម Islamic State (IS, formerly ISIS) ក៏បានសម្រេចចិត្ត ក្នុងការបើកដំណើរការ សណ្ឋាគារ ប្រណិតសា ជាថ្មី នៅក្នុងដែនអធិបតេយ្យភាព កាន់កាប់ដោយក្រុមឧទ្ទាមរបស់ខ្លួនគោលបំណងផ្តល់ការសម្រាក លំហែរ ដល់សមាជិក ISIS ។ របាយការណ៍ បញ្ជាក់ថា សណ្ឋាគារ The Ninawa International Hotel នៅក្នុងទីក្រុង Mosul ធ្លាប់ជាសណ្ឋាគារប្រណិតនាំមុខគេ នៅក្នុងប្រទេស អ៊ីរ៉ាក់ ដោយ នៅ ក្នុងនោះ ផ្តល់ជាសេវាកម្មស្នាក់នៅ និងកំសាន្ត ដល់ភ្ញៀវជាតិ និងអន្តរជាតិ ប៉ុន្តែ​បច្ចុប្បន្នភាពបន្ទប់សណ្ឋាគារ ដល់ទៅ ២៦២ បន្ទប់នោះ នឹងត្រូវប្រើប្រាស់ ដោយក្រុមភារវកម្មមួយក្រុមនេះ ។

មើលពីចម្ងាយ ប្រៀបបានជាសណ្ឋាគារប្រណិត ចាប់បដិសន្ធិឡើងដោយក្រុមហ៊ុនឯកជន ឬរដ្ឋប៉ុន្តែ មើលអោយជាក់ និងកៀកជិត សឹមញាក់ចញ្ជើម នោះទើបដឹងថា មានទង់ជាតិ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ដោតនាពាក់កណ្តាលដង ឬកំពូលដងទង់ជាតិ បក់រវិច នៅបរិវេណសណ្ឋាគារ  មួយនេះ​

ច្រើនជាងសម្បទា កំសាន្ត អាងហែលទឹក ទីលានវាយ Tennis ក្នុងនោះ ក៏មានក្លឹបហាត់  ប្រាណដូច គ្នាដែរ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សណ្ឋាគារលំដាប់ថ្នាក់ ផ្កាយ ៥ដ៏ប្រណិតមួយនេះ ត្រូវបានបើកសម្ភោធនិងដំណើរការ សាជាថ្មី នៅថ្ងៃទី ១ ឧសភា ដើមខែនេះ ផ្ទាល់តែម្តង ខណៈមាន​ការតុបតែងសាជាថ្មីទៅលើបណ្តា ទីតាំងមួយចំនួន ដោយមានការបំផ្លាញ រចនាម៉ូតចាស់ ។

គណនីទ្វីតធើ មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង IS នោះ បានបង្ហោះ ផ្សព្វ  ផ្សាយ ពី  កម្មវិធី បើក សម្ភោធសាជាថ្មី សណ្ឋាគារ ផ្កាយ ៥ មួយនេះអោយដឹងថា បងប្អូនជនជាតិម៉ូស្លឹមទាំងអស់អាចចូល រួមកម្មវិធីសម្ភោធបានដោយសេរី និងមិនគិតកំរៃនោះទេ ។ ក្រុមបុរស ដៃមិន ប្រដាប់ដោយអាវុធ ស្រ្តី ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ ម៉ូស្លឹម ត្រូវខ្ជាប់ខ្ជួនអោយបាននូវច្បាប់ដ៏តឹងរឹង របស់ ISISនោះអាច ចូលរួមបានយ៉ាងងាយក្នុងកម្មវិធីសម្ភោធ ទាំងនេះ គឺជាលក្ខខ័ណ្ឌ ។ 

គួររំឮកថា សណ្ឋាគារ ប្រណិត លំដាប់ថ្នាក់ ផ្កាយ ៥ មួយនេះ កាល  ពី ពេលកន្លង  ទៅធ្លាប់ត្រូវបាន គេហទំព័រ ទស្សនាចរណ៍ TripAdvisor ចាត់ជាចំណាត់ថ្នាក់ ជា សណ្ឋាគារ  លំដាប់ ថ្នាក់កំពូលប្រចាំ ទីក្រុង Mosul មុននឹងធ្លាក់ចូលដៃ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda