ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មាន huffingtonpost ដែលទើប
តែបានចេញអត្ថបទផ្សាយរបស់ខ្លួន កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលអាចនិយាយបានថា ជាគ្រោះថ្នាក់រន្ទត់
បំផុតប្រចាំសប្តាហ៍ ពោលគឺ រថយន្តទំនើបមួយគ្រឿង បានបាត់បង់ម្ចាស់ការណ៍ និង បានស្ទុះ
ហោះសំកាំងខ្លួនលើអាកាស មុនពេលចុះសំចតលើដំបូលផ្ទះប្រជាពលរដ្ឋមួយកន្លែង។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថា្នក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅឯភាគខាងត្បូង
រដ្ឋ Carlifornia សហរដ្ឋអាមេរិក។លើសពីនេះបើយោងតាមសម្តីមន្រ្តីប៉ូលីស Sean Riley បាន
បញ្ជាក់អោយដឹងថា មូលហេតុពិតនៃការកើតមានឡើងនូវគ្រោះថ្នាក់មួយនេះ នោះគឺរថយន្តទំ
នើបមួយគ្រឿងនេះ បានបាត់បង់ម្ចាស់ការណ៍ ដោយសារតែបញ្ហាគ្រឿងម៉ាស៊ីន ក៏បានស្ទុះទៅ
សំចតលើផ្ទះប្រជាពលរដ្ឋ ដែលនៅផ្នែកម្ខាងនៃផ្លូវចុះចំណោត កូនភ្នំ។
ដោយឡែក បើនិយាយពីជនរងគ្រោះ ដែលជាអ្នកបើកបរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងផ្ទះ
នោះ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែបានទទួលរងនូវរបួសជាទម្ងន់៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost