ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៤៧ ឆ្នាំ បុរសម្នាក់ រងនូវ ការ ចោទប្រកាន់ថាបានកាប់ សម្លាប់មនុស្ស ៩ នាក់ ដោយប្រើកាំបិតប៉័ងតោ នោះ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយចេញបទអន្តរា គមន៍ពីសំណាក់ មន្រ្តីប៉ូលីសក្នុងស្រុក បន្ទាប់ពីជនសង្ស័យបង្ហាញខ្លួន នៅក្នុងគ្លីនីកក្នុងស្រុកមួយ កន្លែងជាមួយនឹងស្នាមប្រឡាក់ឈាមជាប់អាវ ។
ជនជាប់ចោទ ឈ្មោះ Wang Wensheng វ័យ ៤៧ ឆ្នាំ រងនូវការចោទប្រកាន់ ថាបានសម្លាប់មនុស្ស ៩នាក់ដោយប្រើកាំបិតប័ុងតោ អំឡុងរសៀលថ្ងៃសៅរ៍ កន្លងទៅនេះ នៅក្នុង ភូមិ Tianqiao ។ មិន ត្រឹមតែមានមនុស្សស្លាប់តែប៉ុណ្ណោះទេ តែក៏មានជនរងគ្រោះ ៤ នាក់ ផ្សេងទៀតដូចគ្នាដែរ ខណៈ អតីតប្រពន្ធរបស់លោក ក៏ជាជនរងគ្រោះម្នាក់ស្លាប់ ក្នុងចំណោម ៩ នាក់ ។
លោក Wang ព្យាយាមរត់គេចខ្លួនពីការតាមចាប់ខ្លួនរបស់មន្រ្តីប៉ូលីសក្នុងស្រុក រហូត ដល់ព្រឹកថ្ងៃ ច័ន្ទម្សិលមិញនេះ ទើបឈានដល់ការចាប់ឃាត់ខ្លួនបានសម្រេច ខណៈជន ជាប់ចោទបានបង្ហាញ ខ្លួនឡើង នៅជិតភូមិកើតហេតុ ពោល គាត់បង្ហាញវត្តមាននៅក្នុងគ្លីនីកមួយកន្លែង បំណងស្វែងរក ទិញថ្នាំសង្កូវ ។ ភ្លាមៗ ពលរដ្ឋក្នុងស្រុកបានធ្វើសេចក្តីរាយការណ៍ ដល់មន្រ្តីប៉ូលីស ថាបានឃើញ ជនសង្ស័យស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ប្រឡាក់ឈាមនៅឡើយ ។ មូល ហេតុ ដែលនាំអោយ មានការកាប់សម្លាប់ មនុស្សច្រើននាក់ ក្នុងពេលតែមួយ ដោយប្រើកាំបិតប័ុងតោ លើកនេះ ពុំទាន់ បានដឹងនៅឡើយទេ ពោល ប៉ូលីសកំពុងតែស៊ើបអង្កេត ចេតនា សម្លាប់ របស់ ជនសង្ស័យរូបនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា