CamNews

តារា 

ជាការពិតដែរទេថា Matt និង Songkran ស្គាល់គ្នាព្រោះ នាង Mint Chalida ជាអ្នកណែនាំ?

ថៃ ៖ ដោយសារតែតារាសម្តែងស្រីនាង Mint Chalida គឺជាមិត្តជិតដិតក្នុងវិស័យសិល្បៈរបស់នាង Matt Peeranee ហើយក៏ជាសង្សាររបស់ប្អូនប្រុស លោក Songkran Tejanarong ដូច្នេះហើយទើបកើតចេញមតិមួយចំនួនបាននិយាយថា តារាស្រីរូបនេះជាអ្នកណែនាំឲ្យ Matt និង Songkran បានស្គាល់គ្នា ហើយស្រលាញ់គ្នា ។

ទាក់ទងជាមួយនិងរឿងនេះផងដែរ តារាសម្តែងថៃនាង Matt Peeranee បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា នាង Mint Chalida មិនបានណែនាំនាងឲ្យស្គាល់ លោក Songkran Tejanarong ដូចដែលព័ត៌មានបានចុះផ្សាយនោះឡើយ ។ 

តារាស្រីវ័យ ២៩ ឆ្នាំ នាង Matt Peeranee បានសង្កត់ធ្ងន់ទៀតថា នាងបានជួបជាមួយនិងលោក Songkran Tejanarong គឺនៅក្លឹបហាត់ប្រាណ ។ ចំណែករឿងលែងលះ នាងមិនបានសុំឲ្យគូស្នេហ៍លែងលះជាមួយភរិយានោះទេ ៕

លោក Songkran Tejanarong និងអតីតភរិយាគឺនាង Aff Taksaorn ដែលទើបលែងលះគ្នា កាលពីប៉ុន្មានខែមុននេះ 

នាង Mint Chalida

នាង Matt Peeranee

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Songkran Tejanarong Matt Peeranee Peranee Kongthai Mint Chalida