CamNews

ភាពយន្ត 

មិនគួរឲ្យជឿ!! រឿង Train to Busan ដែលរកចំណូលបានច្រើនជាងគេនៅកម្ពុជាត្រូវបានចាក់បញ្ចាំងដល់ទៅ ១៥៦ ប្រទេស

កូរ៉េ ៖ សាច់រឿងដ៍ល្អឯក Train to Busan ដែលរកចំណូលបានច្រើនជាងគេនៅកម្ពុជាត្រូវបានចាក់បញ្ចាំងដល់ទៅ ១៥៦ ប្រទេស ពេលនេះត្រូវបានក្រុមអ្នកគាំទ្ររបស់សាច់រឿងនេះ ត្រូវបានស្នើរសុំលោក Yeon Sang ho ដែលជាចាងហ្វាង ឲ្យបង្កើតរឿងកូរ៉េភាគទី ២ ទៀតដែលធ្វើឲ្យញាប់ញ័រ និងមានល្អអស្ចារ្យដូចជារឿងនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Health Aim បានឲ្យដឹងថា តារាសម្តែងរឿង Coffee Prince កំពុងតែព្យាយាមបញ្ចុះបញ្ចូលលោក Yeon ឲ្យផលិតរឿង Train to Busan2 ដែលមានសភាពអស្ចារ្យជាងនេះទៅទៀត ។ 

នៅក្នុងកិច្ចសម្គាសជាមួយនិង Sports Chosun គឺលោក Gong Yoo ដែលជាតួអង្គឯកនៅក្នុងរឿង Train to Busan នេះបាននិយាយថា គាត់នឹងព្យាយាមបង្ហាញគំនិត និងរបៀបសម្តែងឲ្យបានល្អឥតខ្ចោះជាងនេះទៅទៀតតាមដែលអាចធ្វើទៅបាន ៕








-ចុចអាន ៖ រថភ្លើងទៅប៊ូសាន Train To Busan ខ្សែភាពយន្តកូរ៉េដែលរកចំណូលបាន ច្រើនបំផុតនៅកម្ពុជា (Trailer Inside)




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ chattsportsnet