គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ គួរបញ្ជាក់ថា វីដេអូនៃហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ខាងក្រោម ទទួលបាននូវភាពល្បីល្បាញជាខ្លាំង នៅក្នុងបណ្តាញសង្គម ប្រទេសចិន ពោល មានការចែករំលែក យ៉ាងច្រើនសន្ធឹក ស្តីពីការបាក់រលំ ការដ្ឋានសាងសង់ រថភ្លើងក្រោមដីនាព្រឹកថ្ងៃទី១៣នៅក្នុងទីក្រុង Dongguan ប្រទេសចិន ។
យោងតាមការចេញផ្សាយ ពីទំព័សារព័ត៌មានក្នុងស្រុក ប្រទេសចិនអោយដឹងថា ករណីបាក់រលំការ ដ្ឋានសាងសង់រថភ្លើងក្រោមដី ទាំងកម្រោលលើកនេះ បានកើតឡើង មួយថ្ងៃ មុន នឹងមានការចាប់ ផ្តើម បើកមុខកាត់ មាត់រណ្តៅដ៏ធំសម្បើមមួយ ។ អំឡុងពេលដែលក្រុមការងារ កំពុងតែធ្វើការជួស ជុលនិងការងារស្ថាបនាផ្សេងទៀត នៅការដ្ឋាន គ្រោះអកុសល បាក់ស្រុតការដ្ឋានចូលទៅក្នុងរណ្តៅ ដ៏គួរអោយរន្ធត់នោះ បានកើតឡើងតែម្តង ដោយធ្វើអោយ មាន ភាពរំជួលរំជួលទូទាំង កន្លែងកើត ហេតុ ដីរង្គើអស់ហើយ ខណៈសម្លាប់ក្រុមការងារម្នាក់ នៅក្រោមការដ្ឋាន សាងសង់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា