ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស បារាំង លោក Francois Hollande បានស្តែងចេញនូវ ការថ្លែងអំណរអរគុណជាខ្លាំង ដល់វីរៈបុរស ៣ រូប ដែលបានបង្រ្កាបដល់ជនដៃដល់ជាខ្មាន់កាំភ្លើង បើកការវាយប្រហារ នៅលើរថភ្លើងល្បឿនលឿន នាភាគខាងជើង ប្រទេស បារាំង ។
ប្រភពសារព័ត៌មានបរទេស អោយដឹងថា ការវាយប្រហារ បាញ់រះ គ្រាប់ ពិតនៅលើរថភ្លើងល្បឿន លឿន Thalys លើកនេះ គឺបានកើតឡើង ថ្ងៃចុងសប្តាហ៍ ថ្ងៃសុក្រ ជិតទីក្រុង Arras ភាគខាងជើង ប្រទេសបារាំង ។ ជនដៃដល់ ជាខ្មាន់កាំភ្លើង វ័យ ២៦ ឆ្នាំ ជនជាតិម៉ារ៉ុកនោះ ត្រូវបានចាប់ឃាត់ខ្លួន ហើយ ។ វីរៈជនម្នាក់ក្នុងចំណោម ៣ នាក់ ជាជនជាតិអាមេរិកនោះ អោយ ដឹងថា ពួកគេបានចេញ ប្រតិបត្តិការភ្លាមៗ អន្តរាគមន៍ឈានទៅបង្ក្រាបខ្មាន់កាំភ្លើង ដោយ ដណ្តើមបាន កាំភ្លើងដៃ និងកាំ ភ្លើង AK-47 ពីបុរសជាជនដៃដល់ អំឡុងពេលដែលលោកកើតហេតុ នៅលើរថភ្លើង។គួរបញ្ជាក់ថា ក្រោយហេតុការណ៍វាយប្រហារនៅលើរថភ្លើងលើកនេះ បាន កើត ឡើងអ្នកដំណើរ ២ នាក់ម្នាក់ជា ជនជាតិអាមេរិក បានរងរបួសធ្ងន់ ។
សន្និសិទកាសែត អំឡុងថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ រដ្ឋ មន្រ្តី ក្រសួងមហាផ្ទៃ ប្រទេសបារាំង លោក Bernard Cazeneuve អោយដឹងថា អត្តសញ្ញាណជនជាប់ចោទមកទល់នឹងពេលនេះពុំទាន់ មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែមានជំនឿជាក់អោយដឹងថាខ្មាន់កាំភ្លើងរូបនេះមានជំនឿ ខ្លាំង ទៅខាងសាសនាអ៊ីស្លាម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី