ព័ត៌មានអន្តរជាតិ ៖ នាយកដ្ឋានការពារជាតិ សហរដ្ឋអាមេរិក ថ្ងៃអង្គារ ម្សិលមិញនេះ គូសបញ្ជាក់ អោយដឹងថា Muhsin al-Fadhli មេដឹកនាំកំពូលមួយរូបនៃក្រុម ភារវកម្ម Khorasan របស់អាល់កៃ ដានោះ ត្រូវបានសម្លាប់ស្លាប់បាត់ទៅហើយ អំឡុងថ្ងៃទី ៨ ខែកក្កដា កន្លងទៅ នៅភាគខាងជើង ប្រទេសស៊ីរី ដោយការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា Al-Fadhli គឺជា មេដឹកនាំដែលស្ថិត នៅក្រោមការតាមប្រ មាញ់ពីសហរដ្ឋអាមេរិក ក្នុងនោះ ភាគច្រើននៃប្រជាជនអាមេរិក មានជំនឿជាក់អោយដឹងថា ឧក្រិ ដ្ឋជនរូបនេះត្រូវបានសម្លាប់ នៅឯប្រទេសស៊ីរី បន្ទាប់ពីរថយន្តរបស់គាត់ រង ការវាយប្រហារយ៉ាង ដំណំពីការវាយប្រហារតាមអាកាសសហរដ្ឋអាមេរិក ។
គួររំឮកថា បេសកម្មវាយប្រហារ តាមអាកាស ថ្ងៃទី ៨ កក្កដា កន្លងទៅនេះ គឺជា បេសកម្មលើកទី ២ ក្នុងការព្យាយាមសម្លាប់មេដឹកនាំរូបនេះ Al-Fadhli ។ របាយការណ៍ បញ្ជាក់អោយដឹងថា Al-Fa dhli គឺជាមេដឹកនាំកំពូលមួយរូប ក្នុងចំណោម មេដឹកនាំកំពូលផ្សេងទៀត នៃក្រុមអាល់កៃដាដែល ទទួលបន្ទុកទៅលើការវាយប្រហារ ប្រឆាំងទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាមេរិក នេះបើ យោងតាមសេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យមន្ទីរបច្ចកោណអាមេរិក Jeff Davis ។
Jeff Davis បន្តអោយដឹងថា Al-Fadhli គឺជាអ្នកសម្របសម្រួលជាន់ខ្ពស់មួយរូប ដែលទទួលបាន នូវទំនុកចិត្តពីមេដឹកនាំកំពូលឯទៀត លោកធ្លាប់បម្រើការងារដោយផ្ទាល់ ទៅ លើព័ត៌មានលម្អិត នៃការវាយប្រហារភារវកម្មអាគារភ្លោះ ១១ កញ្ញា ២០០១ សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ