ព័ត៌មានអន្តរជាតិ ៖ លោក Mikhail Lesin អ្នកនយោបាយដ៏មានឥទ្ធិពលរបស់ប្រទេស រុស្ស៊ី ក៏ដូចជាអ្នកជំនាញជាន់ខ្ពស់សារព័ត៌មាន ដែលជាស្ថាបនិកបង្កើតសារព័ត៌មាន RT បាន ស្លាប់បាត់បង់ ជីវិតបាត់ទៅហើយ នារដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ដោយសាររោគគាំងបេះដូង ។
លោក Lesin អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ដូចជា អតីតប្រធាន ភ្នាក់ងារសារព័ត៌មានធំជាងគេបំ ផុតរបស់រុស្ស៊ី Gazprom-Media នោះ លោកបានស្លាប់បាត់បង់ជីវិត ក្នុងវ័យ ៥៧ ឆ្នាំ អំឡុងថ្ងៃពុធ កន្លងទៅនេះ ។ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសមាជិក ក្រុមគ្រួសារ គូស បញ្ជាក់ដល់ ភ្នាក់ងារ RIA Novosti អោយដឹងថា ៖ លោក Mikhail Lesin បានស្លាប់បាត់បង់ជីវិតដោយសាររោគ គាំងបេះដូង ។
គួររំឮកថា ក្រោយពីដកស្រង់ ការ គូស បញ្ជាក់ ពីស្ថានទូតរុស្ស៊ី ប្រចាំរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋ អាមេរិក សារព័ត៌មាន TASS ចុះផ្សាយអោយដឹងថា លោក Lesin ត្រូវបានគេប្រទះ ឃើញថាបាន ស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់សណ្ឋាគារ របស់លោក ។ ពុំមានសញ្ញាណ មិន ប្រក្រតីណាមួយ ត្រូវបានរកឃើញនោះទេ ប៉ុន្តែ ការស៊ើបអង្កេតផ្លូវការ កំពុងតែចេញចំណាត់ការជាក់ស្តែង ។ ប្រធា នាធិបតី ប្រទេស រុស្ស៊ី លោក Vladimir Putin បានស្តែងអារម្មណ៍សោកស្តាយ និង សម្តែងមរណៈ ទុក្ខជូនចំពោះក្រុមគ្រួសារនៃសព ។ មានស្រុកកំណើតនៅទីក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី លោក Lesin កើតថ្ងៃទី ១១ កក្កដា ឆ្នាំ ១៩៥៨ ។ លោកបានបញ្ជាក់ថ្នាក់បរិញ្ញាប័ត្រ វិស្វកម្ម ស៊ីវិល ពី សាកល វិទ្យាល័យម៉ូស្កូ ខណៈក្រោយមក លោកបម្រើការងារ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និងប្រធាន Mass Media ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤ ។ លោកក៏ជាទីប្រឹក្សាសារព័ត៌មាន សម្រា ប់លោកប្រធានាធិ បតីពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៩ ។ លោក Lesin បានក្លាយជានាយកប្រតិបត្តិ Garprom-Media ពីឆ្នាំ ២០១៣ ដល់ដើមឆ្នាំ ២០១៥ ។ លោក Lesin គឺជាបុគ្គលម្នាក់ ដែលបាននាំយកទស្សនៈសារ ព័ត៌មានរុស្ស៊ី ទៅកាន់សហគមន៍អន្តរជាតិ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ