ព័ត៌មានកំសាន្ត ៖ តារាម៉ូដែល Hannah Quinlivan ត្រៀមខ្លួនជាស្រេច ក្នុងការមាន កូនពីរនាក់ បន្ថែមទៀតដោយសារ ស្វាមីរបស់នាង លោក Jay Chou បាននិយាយថា អ្វីដែលផ្អែមដើម្បីពង្រឹងទំនុកចិត្ដ របស់នាងបន្ទាប់ពីកំណើត កូនស្រីរបស់ខ្លួន Hathaway ។
ដោយយោងតាមរបាយការណ៍ពី អ្នកកាសែតជនជាតិតៃវ៉ាន់ នៅក្នុងកម្មវិធីជជែកកំសាន្តមួយ SS Swallow Night បានឲ្យដឹងថា កាលពីថ្ងៃអង្គារ (២៤ឧសភា) នេះនាងបាននិយាយថា នាងមិនដែលមាន ការព្រួយបារម្ភ អំពីការចែករំលែក សេចក្ដីស្រឡាញ់ ប្តីរបស់នាងជាមួយ កូនរបស់នាងឡើយ ។
លោក Jay Chou បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ពិតជាស្រលាញ់កូនរបស់គាត់ តែគាត់នឹងស្រលាញ់ប្រពន្ធរបស់គាត់ ទី ១ ហើយគាត់នឹងស្រលាញ់កូនរបស់ខ្លួនទី ២ ដូច្នេះហើយទើប Hannah Quinlivan គ្មានការភ័យខ្លាចក្នុងការចំពោះការផ្តល់កំណើតឲ្យកូនរបស់គាត់ ២ បន្ថែមទៀតនោះទេ ។ ហើយមូលហេតុដែលតារាស្រីមិនមានការព្រួយបារម្ភក្នុងការផ្តល់កំណើតឲ្យកូន ២នាក់បន្ថែមទៀតដោយសារតែនាងគិតថា ទោះជានាងមានសម្រស់ធ្លាក់ចុះ ឬ ចាស់ជាងមុន តែប្តីរបស់នាងនៅតែស្រលាញ់នាងដូចកាលពីមុន ។
គួរបញ្ជាក់ឲ្យដឹងថា Quinlivan មានអាយុ ២២ និង Chou អាយុ ៣៧ឆ្នាំ បានរៀបការ នៅខែកក្កដា ឆ្នាំ ២០១៤ មុនពេលរៀប អាពាហ៍ពិពាហ៍របស់ពួកគេ នៅខែមករា ឆ្នាំ ២០១៥ ហើយបានផ្តល់កំណើតឲ្យកូន Hathaway កូនរបស់ពួកគេនៅ ខែកក្កដា ឆ្នាំ ២០១៥ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop