ព័ត៌មានអន្តរជាតិ ៖ ក្រសួងការពារជាតិ ប្រទេសរុស្ស៊ី បានចេញផ្សាយឃ្លីបវីដេអូ កាល ពីថ្ងៃពុធ កន្លងទៅនេះ បង្ហាញច្បាស់ជាក់ស្តែង យន្តហោះចម្បាំងរុស្ស៊ី Su-30 និង Su-25 បើកប្រតិបត្តិការ វាយប្រហារ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេសស៊ីរី ខណៈយន្ត ហោះចម្បាំង ទាំង ពីរគ្រឿងនេះ គឺហោះចេញពីមូលដ្ឋានទ័ពអាកាស Hmeymim នាទីក្រុងមាត់សមុទ្រ Latakia ប្រទេសស៊ីរី ។
ឃ្លីបវីដេអូខ្លី មានថេរៈវេលា ត្រឹមតែ ១៧ វិនាទីខាងក្រោមនេះ ពិតជាធ្វើអោយ ISISពិបាកជាខ្លាំង ក្នុងការទប់ស្កាត់ការវាយប្រហារ ទ័ពអាកាស ពី សំណាក់ កងកម្លាំងចម្រុះ តួយ៉ាង យន្តហោះ ចម្បាំង Su-30 និង Su-25 បានបើកប្រតិបត្តិការ វាយប្រហារ ទម្លាក់គ្រាប់បែក FAB-250 ទៅលើ គោលដៅចម្បងនៃក្រុម ISIS ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា ឃ្លីបវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
- អាន ៖ វីដេអូ ដែលធ្វើអោយ ISIS ស្លឈាម "ស្តែងៗ រុស្ស៊ី ទម្លាក់គ្រាប់បែក ពីយន្តហោះចម្បាំង"
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ