ព័ត៌មានអន្តរជាតិ ៖ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ មន្រ្តីមានសមត្ថកិច្ចនៃទឹក ដីសហរដ្ឋអាមេរិក អោយដឹងថា ជនរងគ្រោះ ៣ នាក់ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីខ្មាន់កាំភ្លើង បើកការវាយប្រហារ បាញ់រះគ្រាប់ពិត ទៅលើគ្លីនីកក្នុងស្រុកមួយកន្លែង ។
អភិបាលក្រុង Colorado Springs រដ្ឋ Colorado សហរដ្ឋអាមេរិក លោក Jonh Suthers អោយដឹង ថា ក្នុងចំណោមជនរងគ្រោះ ៣ នាក់ដែលបានស្លាប់បាត់បង់ជីវិត ក្នុង នោះ ម្នាក់ជាមន្រ្តីប៉ូលីស ខណៈ ២នាក់ផ្សេងទៀត ជាជនស៊ីវិល។ មិនត្រឹមតែប៉ុណ្ណោះ នៅមានជនរងគ្រោះមួយចំនួនផ្សេង ទៀតរងរបួសធ្ងន់ស្រាល ។
ជនដៃដល់ ដែលជាខ្មាន់កាំភ្លើង ក្រោយពីបាញ់តទល់ ជាមួយនឹងប៉ូលីស អស់ជាច្រើនម៉ោងនៅពី មុខគ្លីនីក Planned Parenthood នោះ ជាលទ្ធផល ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់មន្ទីរ ឃុំឃាំងហើយ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មានជនស៊ីវិល ជាច្រើននាក់សម្ងំលាក់ ខ្លួននៅក្នុងសំណង់អាគារ គ្លីនីក Planned Parenthood អំឡុង ពេលដែល ខ្មាន់កាំភ្លើង បាញ់ត ទល់ជាមួយនឹងសមត្ថកិច្ច។
អាជ្ញាធរក្នុងស្រុក អោយដឹងថា ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ពីចេតនា នៃការបើកការ វាយប្រហារ បាញ់រះលើកនេះ ពីសំណាក់ បុរសជាខ្មាន់កាំភ្លើង ខណៈ ជនសង្ស័យ កំពុងស្ថិតក្នុង មន្ទីរឃុុំឃាំងរង់ចាំការសាកសួរចម្លើយ។ តំបន់ជុំវិញ នៃទីតាំងកើត ហេតុ គ្លីនីកឯកជន Planned Parenthood ក្នុង ទីក្រុង Spring Cororado រដ្ឋ Cororado សហរដ្ឋអាមេរិក នោះ ត្រូវអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី