CamNews

ព័ត៌មានអន្តរជាតិ 

ISIS វាយប្រហារ គ្រាប់រ៉ុកកែត សម្លាប់ សិស្សស្រី ៩ នាក់ រៀនអនុវិទ្យាល័យ ថ្នាក់ទី៧ និងទី១០

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សិស្សសាលា ៩ នាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហារបាញ់ រះគ្រាប់រ៉ុកកែត ពីសំណាក់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ​ជ្រុលនិយម ISISទៅលើសាលារៀនមួយកន្លែងក្នុង តំបន់ Deir Ezzor ភាគខាងកើតប្រទេសស៊ីរី ។ មិនត្រឹមតែ មាន  ជនរងគ្រោះ ជាសិស្សសាលាច្រើន នាក់ស្លាប់នោះទេ ប៉ុន្តែ សិស្សសាលា ១៥នាក់ផ្សេងទៀត ក៏  បានទទួលរងរបួសដូចគ្នាដែរ ក្នុងនោះ ៣ នាក់ រងរបួសធ្ងន់ ។


លោក Droubi  Mohammed al Ali ដែលជាអគ្គនាយកគ្រប់គ្រងអនុវិទ្យាល័យ Maisalune អោយដឹង ថា ៖ វេលាម៉ោង ៨ ព្រឹក ពួកយើងទៅបម្រើការងារ ដូចសព្វដង ខណៈ ក្រុមសិស្សសាលាភាគច្រើន ជាសិស្សនារីនោះ បាននាំគ្នា កំពុងតែហាត់ប្រាណ នៅឯបរិវេណអនុវិទ្យាល័យ  ដឹងអីថា វេលាម៉ោង ៨ និង ២០ នាទីប្រឹក ស្រាប់តែមានករណីវាយប្រហារ គ្រាប់រ៉ុកកែត និង គ្រាប់ បែកតែម្តង។ ជាលទ្ធ ផលគួរអោយអាសូរណាស់ បានសម្លាប់សិស្សនារី ៩ នាក់ ខណៈ ១៥ នាក់ទៀត របួសធ្ងន់ស្រាល។


ប្រភពបញ្ជាក់អោយដឹងថា គ្រាប់រ៉ុកកែត បានបើកការវាយប្រហារ  ទម្លាក់ចំ  ទីប្រជុំជន Harabesh ក៏ដូចជា វាយប្រហារអនុវិទ្យាល័យខាងលើជាដើម ។ លោក Al Ali   អោយដឹងថា គ្រាប់រ៉ុកកែតខាង លើគឺជាការវាយប្រហារ ពីតំបន់ដែលគ្រប់គ្រងដោយ ISIS ។   ភាគ  ច្រើននៃជនរងគ្រោះ ជាសិស្ស សាលានោះពួកគេ កំពុងតែរៀនថ្នាក់ទី ៧ និង ទី ១០   ។   គណៈ  រដ្ឋមន្រ្តី ប្រទេសស៊ីរី បានធ្វើការ ថ្កោលទោស ការវាយប្រហារអត្តឃាតលើកនេះ ខណៈសន្យាថា នឹងមិនអត់អោនទោស អោយ IS នោះទេ ។ លោក Wael Nader Al-Halqi ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីនោះ អោយដឹងថា ៖ ការ វាយប្រហារ ប្រឆាំងទៅនឹងគ្រឹះស្ថានអប់រំ មានសាកលវិទ្យាល័យ និង អនុវិទ្យាល័យ នោះ គឺជានិន្នា ការតែមួយគត់ ពី ISIS ចង់បញ្ជប់អ្នកចេះដឹង មិនឲ្យ ស្តារឡើងវិញ នូវប្រទេសជាតិ តែ ទោះជាយ៉ាង​ណាក៏ដោយចុះ ក៏រដ្ឋស៊ីរី នៅតែបន្តតាំងចិត្ត ជំនះអោយខានតែបាន៕

                                               * បញ្ជាក់ ៖ រូបភាព ឯកសារ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ (រុស្ស៊ី)


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda