CamNews

ព័ត៌មានអន្តរជាតិ 

កំពប់ទឹកឃ្មុំ ២ ពាន់លីត្រ ស្អិតពេញផ្លូវ ខណៈរថយន្តដឹកទំនិញ ជួបនឹងឧបទ្ទេវហេតុ

ព័ត៌មានអន្តរជាតិ ៖ ផ្លូវមួយកន្លែង ត្រូវបានរកអោយឃើញថា ពោរពេញទៅដោយទឹកឃ្មុំគ្រប់
ទីកន្លែង បន្ទាប់ពីឡានដឹកទំនិញធន់ធំមួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ ដោយបានកំពប់
ទឹកឃ្មុំជាង ២០០០ លីត្រនោះតែម្តង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ​ ពីគេហទំ
ព័រសារព័ត៌មានបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួររំឭកផងដែរថា  ករណីជួបនឹងឧបទ្ទេវហេតុចៃដន្យខាងលើ  បានកើតឡើងតាមបណ្តោយ
ផ្លូវ A61 ក្នុងក្រុង Koblenz ប្រទេសអាល្លឺម៉ង់ កាលពីវេលាព្រឹកព្រលឹមថ្ងៃពុធទី១៤ ខែសីហា
កន្លងទៅនេះ។

លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មានដដែលនេះបន្ថែមថា មូលហេតុដែលនាំអោយ
កើតមានឡើងនូវករណីកំពប់ទឹកឃ្មុំដល់ទៅ ២០០០ លីត្រ នេះ ក៏ព្រោះតែបុរសជាអ្នកបើក
បររថយន្តដឹកទំនិញធន់ធំមួយគ្រឿង ជាជនជាតិរ៉ូម៉ានី  បានបង្ខំចិត្តក្នុងការជាន់ហ្រ្វាំងមួយ
រំពេច ខណៈពេលដែលមានរថយន្តមួយគ្រឿង   បើកកាត់នៅពីមុខនឹងរថយន្តរបស់គាត់ ។

ក្រោយពីបានកើតឡើងនូវករណីខាងលើនេះ​   ពាសពេញផ្លូវពោរពេញទៅដោយទឹកឃ្មុំស្អិត
ជាខ្លាំង ដែលញ៉ាំងអោយក្រុមការងារ មកពីអង្គភាពពន្លត់អគ្គីភ័យចុះធ្វើកិច្ចអន្តរាគមន៍សម្អា
តកន្លែងកើតហេតុ និងបើកផ្លូវអោយដំណើរការជាធម្មតាវិញនៅព្រឹកនោះតែម្តង៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ សាកសព ក្បាលពស់កំណាច វាយប្រហារ ខាំកន្ទុយខ្លួនឯង
- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (មានវីដេអូ)
- ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការចិត្ត

ដោយ ៖ រិទ្ធី
ប្រភព ៖ spy


Tags: Truck spills car crash 2000 litres of honey Koblenz