ព័ត៌មានអន្តរជាតិ ៖ កន្ទុយរបស់យន្តហោះ AirAsia ត្រូវបានស្រង់ចេញមក កាលពីយប់ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅដែនទឹកខេត្តជ្វា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ក្រោយ ពីត្រាំនៅ ក្នុងនោះ អស់ រយៈពេលជិតកន្លះខែមកនេះ ។
ដោយឡែកប្រអប់ខ្មៅវិញនោះ ក៏ត្រូវបាន ក្រុម សង្គ្រោះប្រកាសថា រកឃើញផងដែរ នៅព្រឹកថ្ងៃចន្ទនេះ ដែលវាកំពុងត្រូវក្រុមជំនាញ ស្រង់យក ទិន្នន័យ។ ប្រធាន ផ្នែក រុករកលោក បាំបាំង សូលីសត្យូ ប្រាប់ សារព័ត៌មានស៊ិនហួថា ឧបករណ៍ថតទិន្នន័យហោះហើររបស់ QZ8501 ត្រូវបានស្រង់ ចេញមកហើយ ដែលវាស្ថិតនៅជាប់ស្លាបមួយចំហៀង របស់យន្តហោះ។
សូមទស្សនារូបភាព នៃការស្រង់យកកន្ទុយរបស់យន្តហោះ ដោយ ប្រើប្រាស់នាវាស្ទូចចេញពី ក្នុងបាត សមុទ្រជម្រៅ ៣៤ម៉ែត្រ៖
- អាន ៖ រកឃើញហើយ ប្រអប់ខ្មៅ យន្តហោះធ្លាក់ ខណៈមូលហេតុធ្លាក់ ពិតប្រាកដ នឹងដឹងក្នុងពេលឆាប់ៗនេះ
- អាន ៖ រកឃើញ សាកសព អ្នកដំណើរ ២ អ្នកទៀត ខណៈចាប់បាន រលកសញ្ញា ហើយ អាចចេញពី ប្រអប់ខ្មៅយន្តហោះធ្លាក់
ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី ហ្គូហ្គល និង យូធូប