ផ្ទៃមុខជាចំណុចដំបូងបំផុតដែល មនុស្សនៅជុំវិញខ្លួនលោកអ្នកមើលមុនគេបង្អស់ ក្រៅពីសរីរាង្គ
ផ្សេងទៀត។ ដូច្នេះបញ្ហា មុខកើតមុនជារឿងមួយសំខាន់បំផុត សម្រាប់មិត្ដបុរសនារីនាពេល បច្ចុ-
ប្បន្ននេះ ដែលធ្វើឱ្យពួកគាត់ខិតខំព្យាយាម ធ្វើយ៉ាងណាដើម្បីឱ្យ ផ្ទៃមុខរបស់គាត់ស្រស់ស្អាត និង
ជាទីគយគន់របស់មនុស្សផងទាំងពួង។ ស្ទើរតែគ្រប់មនុស្សទាំងអស់ទៅហើយដែលមានកើតនូវមុន
អង្កាមលើមុខ។ ពេលនេះលោកអ្នកនាងកញ្ញា ទាំងអស់ពិតជាចង់ដឹងថា តើធ្វើយ៉ាងណាទើបកម្ចាត់
បញ្ហា មុនអង្កាមនេះបាន។
លោកអ្នកពិតជាបានជ្រាប ជាក់ជាមិនខានឡើយ អំពីវិធីបំបាត់មុនអង្កាមនេះ តាមរយៈការធ្វើបទ
សម្ភាសន៍ជាមួយអ្នកនាង សោភា ម្ចាស់ហាងម៉ាលីនណា បកស្រាយនូវប្រធានបទខាងលើនេះ ដើម្បី
ចែកជូនដល់ប្រិយមិត្ដអ្នកអានយកទៅ អនុវត្ដដើម្បីផ្ទៃមុខស្រស់ស្អាត។
វិធីបំបាត់មុនអង្កាម
មុនអង្កាមជាប្រភេទមុនតូចៗ ដែលកើតនៅលើមុខ ដែលភាគច្រើនវាកើតនៅច្រមុះ និងចង្ការបស់
មនុស្សយើង ដែលធ្វើឱ្យលោកអ្នកពិបាកក្នុង ការតុបតែងមុខ ពេលដែលចេញទៅណាមកណាម្ដងៗ។ ចំណែកឯវិធីបំបាត់មុនអង្កាមវិញនោះ វាមិនមែនជាការលំបាកអ្វីទេ គឺគ្រាន់តែលោកអ្នក ធ្វើការ បក
ដោយថ្នាំបកមុនយកវាចេញ ហើយធ្វើការម៉ាស្សាមុខរាល់ពេលដែលបកមុន។ លោកអ្នកអាចប្រើជា
ឡេការពារផ្ទៃមុខ នៅពេលដែលលោកអ្នកចេញទៅខាងក្រៅ កុំបណ្ដោយឱ្យផ្ទៃមុខត្រូវកម្ដៅថ្ងៃ ដោយ
គ្មានអ្វីមកជួយការពារនោះ។ កម្ដៅថ្ងៃអាចធ្វើឱ្យលោកអ្នក កើតមុន និងជាំមុខបានដោយងាយ។
ជាធម្មតានៅពេលដែលត្រឡប់មកពីខាងក្រៅ ផ្ទៃមុខតែងតែមានធូលីដីហុយ ជាប់នឹងមុខជាក់ជាមិន
ខានឡើយ ដូច្នេះ លោកអ្នកគួរជ្រើសរើសផលិតផល មួយចំនួនមកលុបលាងមុខដើម្បីកុំឱ្យ កើតមុន។ ម្យ៉ាងវិញទៀតលោកអ្នកអាចប្រើទឹកក្ដៅឧណ្ហ លាងមុខក៏បាន។ ចំណែកឯវិធីមួយទៀតដែលអាចឱ្យមុនអង្កាមរបស់លោកអ្នកថយចុះបន្ដិចម្ដង បាន ដោយប្រើក្រូចឆ្មារ
ចិតជាបន្ទះ ស្ដើងៗ ហើយយកញីសព្វផ្ទៃមុខ វាក៏ធ្វើឱ្យមុនអង្កាមនោះជ្រុះបានដែរ។
វិធីទប់ស្កាត់មុនអង្កាម
លោកអ្នកដែលកើតមុនអង្កាមនៅលើផ្ទៃមុខ ជាពិសេសគឺនៅលើច្រមុះ លោកអ្នកគួរតែឧស្សាហ៍បក
មុននោះចេញ ដោយ ថ្នាំបកមុន និងធ្វើការម៉ាស្សាមុខជារៀងរាល់មួយសប្ដាហ៍ម្ដង ឬអាចរយៈ១០ថ្ងៃ
ម្ដង។ ការប្រើប្រាស់ឡេការពារផ្ទៃមុខ នៅពេលដែលចេញទៅខាងក្រៅ និងការជ្រើសរើសប្រើផលិត
ផល សម្អាតមុខក្រោយពេលមកពីខាងក្រៅ នេះជារឿងសំខាន់មួយសម្រាប់អស់លោក អ្នកទាំងអស់
គ្នា។
ដំបូន្មានអ្នកជំនាញ
បើចង់បានផ្ទៃមុខស្រស់ស្អាតគ្មានមុន លោកអ្នកត្រូវចេះថែរក្សាផ្ទៃមុខរបស់លោកអ្នក ត្រូវម៉ាស្សាមុខ
ដើម្បីសម្អាតមុខ ដើម្បីធ្វើឱ្យទន់រលោង និងគ្មានមុន។ លោកអ្នកមិនត្រូវប្រើប្រាស់ផលិតផលតាមគ្នា
នោះទេ ដោយសារតែផ្ទៃមុខរបស់មនុស្សយើង មិនមែនដូចគ្នាទាំងអស់នោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល